Breaking News
Loading...

គន្លឹះសម្រាប់ពេលសម្ភាសន៍ការងារ

5:51 AM
ការសម្ភាសន៍ការងារ ហាក់បីដូចជា មិនមែនរឿងងាយៗ ទេ ទោះជា អ្នកធ្លាប់បាន ឆ្លងកាត់ការ សម្ភាសន៍រាប់ភ្លេច ក៏ដោយ។ ខាងក្រោមនេះ គឺជា គន្លឹះមួយចំនួន ដើម្បីជួយអោយអ្នកបានត្រៀមខ្លួន មុនពេលចូល សម្ភាសន៍។
ការត្រៀមខ្លួនទុកមុន ជាគន្លឹះមួយ អាចជួយកាត់ បន្ថយ ភាពតានតឹង មួយចំនួន ដែលពាក់ព័ន្ធក្នុង ការសម្ភាសន៍ការងារបាន មួយផ្នែកដែរ ។ មានមនុស្សមួយចំនួន បានឆ្លងកាត់ ការសម្ភាសន៍ ការងារ រាប់ភ្លេច ប៉ុន្តែពួកគេគិតថា ការសម្ភាសន៍គឺ មានការ លំបាក ប្រសិនបើ គេមិនបានត្រៀម។ ខាងក្រោមនេះ ជាគន្លឹះ ខ្លះៗ ដែលអាច ជួយ អោយអ្នក ធ្វើការសម្ភាសន៍ទទួលបានប្រសិទ្ធភាព :
• ត្រូវប្រុងប្រៀប
ត្រៀមនូវចំលើយមួយចំនួន អ្នកសម្ភាសន៍ភាគច្រើន គេអាចសួរ « តើអ្នកដឹងអ្វីខ្លះអំពីក្រមហ៊ុនរបស់ពួកយើង? » ឬុ « ក្នុងពេលនៃការពិភាក្សាពីស្នាដៃការងារផ្សេងៗ របស់អ្នក ត្រូវផ្គូរផ្គងស្នាដៃ ទាំងនោះទៅនឹងអ្វី ដែល ក្រុមហ៊ុននោះ កំពុងស្វែងរក? » ឬ « ចូរលើឧទាហរណ៍ ជាក់ស្តែងដែល អ្នកអាចលើកឡើង ដើម្បីពិពណ៌នា ពីជំនាញផ្សេងៗ របស់អ្នកបាន » ។ ពីព្រោះអ្នកសម្ភាសន៍ ភាគច្រើនតែសួរពី សំនួរនឹង ហើយត្រូវស្គាល់ ពី ឈ្មោះរបស់អ្នក ធ្វើសម្ភាសន៍ផង ហើយ ត្រូវព្យាយាម រៀបរាប់ពី អ្វីដែលអ្នកដឹង អំពីក្រុមហ៊ុន រាល់ពេល ឆ្លើយនឹងសំនួរផ្សេងៗ។
• ត្រូវមើល
ត្រូវឧស្សាហ៍មើលនូវវីឌីអូដែលទាក់ទងនឹងក្បួនសម្ភាសន៍ការងារ, នោះអ្នកនឹងបាន យល់យ៉ាងច្បាស់អំពី សក្តានុភាព នៃនិយោជកម្នាក់ៗ ហើយ និង ផ្តល់អត្ថប្រយោជន៍ដល់អ្នក ពេលសម្ភាសន៍ការងារ។
• បុគ្គលិកលក្ខណៈ
ត្រូវមានសណ្ដាប់ធ្នាប់ និង ស្លៀកពាក់សំលៀកបំពាក់សមរម្យ ទៅតាមប្រភេទនៃក្រុម ហ៊ុនដែលអ្នកនឹងត្រូវ សម្ភាសន៍ជាមួយ។ ត្រូវមានកាបូបស្ពាយមួយសំរាប់ដាក់ឯកសារថតចម្លងនៃប្រវត្តិរូបសង្ខេប របស់អ្នកទៅ ជាមួយផង។ រួមទាំងប៊ិចមួយ និងសៀវភៅសំរាប់ធ្វើការកត់ត្រាផង។
• ត្រូវគោរពពេលវេលា
ត្រូវទៅអោយបានមុន ការសម្ភាសន៍ អោយបានមុន ប្រាំ ទៅ ដប់ នាទី ដើម្បីងាយស្រួលសំរប់ខ្លួន ទៅតាមទីកន្លែង។ ប្រសិនបើ អ្នកមិនស្គាល់ពី ទីកន្លែងធ្វើសម្ភាសន៍ច្បាស់ទេ អ្នកត្រួវចំណាយ ពេលវេលាខ្លះ ជិះរកការិយាល័យនោះ អោយឃើញជាមុនសិន នោះអ្នកនឹងដឹងយ៉ាង ច្បាស់ពីកន្លែងដែលអ្នកនឹងត្រូវទៅ និងដឹងថាតើចំណាយពេលប៉ុន្មានដើម្បីទៅដល់ទីនោះ។
• ត្រូវរក្សាចិត្តអោយបានស្ងប់
  
អំឡុងពេលសម្ភាសន៍ការងារ សូមព្យាយាមបន្ធូរអារម្មណ៍ និងធ្វើចិត្តអោយបានស្ងប់តាមដែលអាចធ្វើបាន និង រក្សាការសម្លឹងភ្នែកគ្នាជាមួយអ្នកធ្វើសម្ភាសន៍ ត្រូវស្ដាប់សំនួរអោយបានចប់សិនមុនពេលអ្នកឆ្លើយ ហើយត្រូវ យកចិត្តទុកដាក់ស្ដាប់ ។ អ្នកច្បាស់ជាមានភាពអាម៉ាស់ ប្រសិនបើ អ្នកភ្លេចនូវសំនួរដែលគេសួរ ! ។
• ប្រើពាក្យសំដី
ត្រូវនិយាយពាក្យថា «អរគុណលោក» ដែលសម្តែងនូវចំណាប់អារម្មណ៍របស់អ្នកចំពោះអ្នកសម្ភាសន៍។ ប្រសិនបើសម្ភាសន៍ជាមួយនឹងអ្នកធ្វើសម្ភាសន៍ច្រើននាក់ អ្នកត្រូវនិយាយពាក្យ អរគុណទៅកាន់ ពួកគេគ្រប់គ្នា។