Breaking News
Loading...

គន្លឹះ​ធ្វើ​ឱ្យ​ទូរស័ព្ទ​ Android កាន់​ថ្មជាង​មុន​

4:41 AM
ការ​ប្រើប្រាស់​ Smart Phone ​នាពេល​បច្ចុប្បន្ន​ជា​តម្រូវការ និង​ការពេញ​និយម​របស់​មនុស្ស​គ្រប់​គ្នា​ មិនថា​តែ iPhone ឬ Android នោះទេ ។ ជារឿយៗ​លោកអ្នក​ប្រហែល​ជា​ធ្លាប់​​ជួប​បញ្ញាជាមួយថាមពល​ថ្ម​ ​ប្រើប្រាស់​មិន​បាន​យូរ ​។ វាអាច​បណ្តាល​មកពី​មូល​ហេតុ​ជាច្រើន ដែល​នាំឲ្យ​ថ្ម​លោកអ្នក​ឆាប់​អស់ ឬអាច​បណ្តាល​ឲ្យ​ឆាប់​ខូច​ថ្ម ក៏មាន ។ នៅ​ពេលនេះ​សំបុកអាយធី​នឹង​បង្ហាញ​គន្លឹះ​ ក្នុង​ការ​សន្សំ​សំចៃ​ថ្ម​ក្នុង​ការ​ប្រើប្រាស់​លើ​ទូរស័ព្ទ​ប្រភេទ Android នូវ​គន្លឹះ​ងាយៗ​ដូចខាងក្រោម ។

ពិនិត្យ​មើល​ការប្រើប្រាស់​ថ្ម

មុននឹង​លោកអ្នក​ចាប់​ផ្តើម ស្វែង​រក និងបញ្ហា​នានា​ដែល​បណ្តាល​ឲ្យ​ថ្ម​ឆាប់​អស់ ជាដំបូង​លោកអ្នកគួរ​ពិនិត្យ​ត្រង់​ការ​ប្រើប្រាស់ថ្ម​ជាមុន​សិន ។ ​ដើម្បីឱ្យ​ប្រាកដ​ថា​​តើ​កម្មវិធី​ឬ ប្រតិបត្តិការណាមួយ​​ដែល​ប្រើប្រាស់​ថាមពល​ថ្ម​​ច្រើន​ជាង​គេ​​ ។ សូម​ចូល​ទៅ Settings –> About Phone –> Battery use
image
ចំណាំ៖ តាមធម្មតា​ Display តែងតែ​មាន​ភាគរយច្រើន​ជាង​គេ​តែដោយសារ​តែ​ក្នុង​ទូរស័ព្ទនេះ​បាន​បន្ថយ​ពន្លឺ​របស់​ Display រូចហើយ​ទើប​ធ្វើឱ្យ​​មាន​ភាគរយ​តិច​បែបនេះ។

បន្ថយ​ពន្លឺ​របស់​ Display

ការ​បើក​ពន្លឺ​ភ្លឺ​ខ្លាំង វាផ្តល់​ភាព​ងាយស្រួល​ដល់លោកអ្នក​ក្នុងការ​មើល​អេក្រង់​ទូរស័ព្ទ​បាន​ច្បាស់ និង​មាន​ពណ៌​ស្អាត​ល្អ ។ យ៉ាងណាមិញ វា​ក៏អាច​បណ្តាល​ឲ្យ​ប៉ះ​ពាល់​ដល់​ភ្នែក (ប្រសិន​បើ​ភ្នែក​លោកអ្នក​ខ្សោយ សូម​កុំ​បើក​ពន្លឺ​ខ្លាំងពេក) និង​ងាយ​ឲ្យ​ថ្ម​ឆាប់​អស់​ថាមពល ។ សូមចូល​ទៅ Settings –> Display –> Brightness ​អ្នកនឹង​​អាច​បន្ថយ​ពន្លឺដល់​កម្រិត​ណាមួយ ឬ​ទាប​បំផុត​ឬ អាចជ្រើសយក Auto (ស្វ័យ​ប្រវត្តិ) ឬ​អាច​ជ្រើស​យក​ពន្លឺ​ដែល​អ្នក​អាច​មើល​បានស្រួល ហើយ​សូមចុច​ OK ។
image

បិទ​ Wi-Fi នៅ​ពេល​មិន​ប្រើ​ Internet

ការ​បើក​ Wi-Fi អាចជួយ​ឱ្យ​ទូរស័ព្ទ​របស់​អ្នក​ងាយ​ស្រួល Sync ទិន្នន័យផ្សេងៗ​ឬ Update កម្មវិធី​មួយចំនួន​ដោយ​ស្វ័យប្រវត្តិ​ បន្តែ​វា​ក៏​ជា​ដើមហេតុ​ចំបង​​ដែល​ធ្វើឱ្យ​ទូរស័ព្ទរបស់​អ្នក​ឆាប់អស់ថាមពល​​ជាងធម្មតា ដូចនេះ​បើ​មិនប្រើប្រាស់​ Internet គប្បី​គួរ​បិទ Wi-Fi ។
image

កុំបើក​ Bluetooth ចោលពេល​មិនប្រើ

ប្រសិន​​បើ​អ្នក​មិនប្រើប្រាស់ ​កាស (Headset) ​Bluetooth ឬមិនត្រូវការផ្ទេរឯកសារអ្វីទេអ្នក​មិនចាំបាច់បើក Bluetooth ទេ សូម​ចូលទៅ​បិទ ​ឬបើក ​Bluetooth សូមចូល​ទៅ Settings –> Wireless & Networks –> Bluetooth ។
image

ផ្អាក​កុំ​ឱ្យ Sync ទិន្នន័យកម្មវិធី​មួយចំនួន

កម្មវិធី Email ដែល​មានស្រាប់​នៅ​ក្នុងទូរស័ព្ទ​ Android ជានិច្ចកាល​តែង​តែ​ ធ្វើ​ការ​ Sync Mail ជា​រឿយៗ (អាច​ ១៥​នាទី​ម្តង តាម​ការ​កំណត់​របស់​អ្នក) ​នៅពេល​ទូរស័ព្ទរបស់​អ្នក​មាន​​ភ្ជាប់​អ៊ឺន​ធឺណេត ដែល​​កត្តា​នេះ​ក៏ប្រើ​ប្រាស់​ថាមពល​ថ្ម​មិនតិច​ដែរ ។ ​អ្នក​អាច​ Sync Manual ឬ​ឱ្យ Auto ទេមិនញឹក​ញាប់ ។ ដោយចូល​ទៅ Setting -> Account Setting -> Email Check ។Frequency
image
ដូច​គ្នា​នេះ​ដែរ​កម្មវិធី​ដែល​តែងតែ Sync ដូច​ជា ​Facebook Twitter លោកអ្នក​អាច​កំណត់ ដោយ​អនុវត្តន៍​ស្រដៀង​នឹង​​​ដំណាក់កាលខាងលើ ។

បិទ ​GPS

ការប្រើប្រាស់ GPS ជាជំនួយ​ដ៏​ល្អ​សម្រាប់​លោកអ្នក​ក្នុងការ​កំណត់ និង​ស្វែងរក​ទីតាំង​ណាមួយ ប៉ុន្តែ​វានឹង​ចំណាយ​ថាមពល​ថ្ម​ទូរស័ព្ទ​អ្នកដូចគ្នា ។ បើ​គ្មាន​តម្រូវការ​ប្រើ​នោះទេ សូម​បិទ GPS ជៀស​វាង​ការ​ខ្ជះ​ខ្ជាយ​ថាមពល​ថ្ម ឥត​ប្រយោជន៍ ។
image

ប្រើប្រាស់ Task Manager មើល​ដំណើរការ​កម្មវិធី

លោកអ្នក​អាច​ដឹង​បាន​ថា កម្មវិធី​ណាកំពុង​ដំណើរ​ការបាន ដោយ​ប្រើប្រាស់ Task Manager ។ សូម​ End Task លើ​កម្មវិធី​ណា​ដែល លោកអ្នក​មិន​ប្រើ ឬ​អាច​បិទ​វា​តាម​សម្រួល (តាម​ដំណើរ​ការ ព្រោះ​ការ​បិទ​ផ្តាច់​បែប​នេះ អាច​នាំឲ្យ​បាត់​បង់​ទិន្នន័យណាមួយ នៅក្នុង​កម្មវិធី​នោះ ប្រសិន​វើ​លោកអ្នក​មិនបាន​រក្សាទុក – Save) ។
image[47]

លុប ឬ​ផ្អាក​កម្មវិធី​ណាដែល​លោកអ្នក​លែង​​ប្រើ

កម្មវិធី​នានា​នៅក្នុង​ទូរស័ព្ទ​ដៃ​ Android របស់អ្នក អាច​មាន​ច្រើន​អាស្រ័យ​លើ​ការ​ដំឡើង​ដោយ​ផ្ទាល់ និង​ការ​ដំឡើង​តាម​កម្មវិធី​ដទៃ ដែល​ផ្តល់​អនុសាសន៍ ។ កម្មវិធី​ទាំងនេះ អាច​ជួយ​លោកអ្នក​ក្នុង​បំណង​ផ្សេងៗ​គ្នា ដើម្បី​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អ្នក ប៉ុន្តែ​វា​ក៏​នាំ​ឲ្យ​លោកអ្នក​អស់​ទំហំ​រក្សា និង​ចំណាយ​ថាមពល​ថ្ម​ផងដែរ ។ សូម​លុប​កម្មវិធី​ដែល​លោកអ្នក​លែង​ប្រើ​ចោល ដោយ​ចូល​ទៅ​កាន់ Settings –> Applications –> Manage Applications ។
image

កុំ​ប្រើ Wallpaper មាន​ចលនា

ប្រាកដណាស់! ការ​ប្រើប្រាស់ Wallpaper មាន​ចលនា​ ធ្វើ​ឲ្យ​ទូរស័ព្ទ​លោកអ្នក មាន​ភាព​ស្រស់ស្អាត និង​ទាក់​ទាញ ហើយ​ក៏​ប្រាកដដែរ​ថា វានឹង​ចំណាយ​ថាម​ពល​ថ្ម​ច្រើន​ជាង​ធម្មតា​ផងដែរ ។ ដើម្បី​សន្សំ​ថាមពល​ថ្ម សូម​ចូល​ទៅ​បិទ Wallpaper ដែល​មាន​ចលនា ប្រសិន​បើ​លោកអ្នក​កំពុង​ដាក់​វា​ប្រើ ។
image

កុំ​បណ្តោយ​ឲ្យ​ទូរស័ព្ទ​ឡើង​ក្តៅរយៈពេល​យូរ

វាជារឿង​ដែល​មិន​គួរ​ឲ្យ​កើត​ឡើង​ទេ ចំពោះ​ការ​ដាក់​ទូរស័ព្ទ​ចោល​ហាល​ថ្ងៃ ឬ​ដាក់​ចោល​ក្នុង​ឡាន​ ក្រោម​កម្តៅ​ថ្ងៃត្រង់ ។ នៅពេល​ដែល​ទូរស័ព្ទ​លោកអ្នក​ឡើង​ក្តៅ សូម​ដក​វា​ចេញ​ពី​កន្លែង​ក្តៅ ឬ​ដោះ​ថ្ម​ចេញ​ប្រសិន​បើ​ទូរស័ព្ទ​គាំង លែង​ដំណើរ​សូម្បី​តែបិទ​ក៏​មិនបាន​នោះ ។
គន្លឺះ​ងាយៗ​មួយចំនួន​ខាងលើ អាច​ជា​ជំនួយ​ដល់​លោកអ្នក​ក្នុងការ​ថែរក្សា​សុខភាព​ថ្ម ឲ្យ​កាន់​បាន​យូរ និង​មិនងាយ​ខូច ។ សូម​ចែក​រំលែក​គន្លឹះ​នេះ​ទៅកាន់​មិត្ត​ភក្តិ​អ្នក ប្រសិន​បើ​គិត​ថា​ វាមាន​ប្រយោជន៍​អាច​ជួយ​ពូកគេ​បាន ។

ប្រភព៖សំបុកអាយធី