Breaking News
Loading...

កម្មវិធី​រៀន​សរសេរ​អក្សរ​ខ្មែរ នៅ​លើ iPhone

10:05 PM
សន្ទុះ​នៃ​កំណើន​កម្មវិធី​ដែល​ផលិត​ដោយ​ក្រុមហ៊ុន ឬ​ក្រុម​និស្សិតសម្រាប់​ទូរស័ព្ទ​និង​កុំព្យូទ័រ​កំពុង​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ឮ​​មួយ​ឈ្មោះ «អាស្វា» ផលិត​ដោយ អស្ចារ្យ​ស្ទូឌីយ៉ូ ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន ហើយ​ក៏​នៅ​មាន​កម្មវិធី​ជា​ច្រើន​ទៀត​ផង​ដែរ។

កាល​ពី​ម្សិល​មិញ​នេះ មាន​កម្មវិធី​សិក្សា​មួយ​ថ្មី​ទៀត​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង iTune App Store មាន​ឈ្មោះ​ថា «Write Khmer» ។ នេះ​ជា​កម្មវិធី​បង្រៀន​ដូច​ជា​ការសរសេរ​អក្សរ​ខ្មែរ ដោយ​ភ្ជាប់​មក​ជាមួយ​រូបភាព​ស្អាតៗ​ទាក់​ភ្នែក គួរ​ឲ្យ​ចាប់​អារម្មណ៍។
កម្មវិធី​នេះ​ត្រូវ​បាន​រក្សាសិទ្ធិ​ដោយ​ក្រុមហ៊ុន BM Solution ។
ប្រភពៈ it4u