ដើម្បីអាចអោយយើងធ្វើការដាក់បង្ហាញឯកសារ PDF ឬឯកសារកម្មវិធីការិយាល័យបានលោកអ្នកត្រូវប្រើសេវាកម្មទុកឯកសារ របស់ Google ដែលមានឈ្មោះថា Google Drive ជាសេវាកម្ម Free ដែលផ្ដល់ទំហំ 5GB សម្រាប់ស្តុកទុកឯកសារគ្រប់ប្រភេទបានយ៉ាងងាយ។
- Log in (កំណត់ត្រាចូល) ទៅកាន់ Google Drive តាម https://docs.google.com/
ចំណាំ៖ Google Drive និង Google Docs គឺដូចគ្នា
-លោក អ្នកអាចបង្កើត Folder មួយសម្រាប់ដាក់ ឯកសារ PDF ឬ Document ដើម្បីងាយស្រួលកុំអោយច្រឡំនៅពេលក្រោយ។ ការបង្កើត Folder គឺងាយស្រួលដូចធ្វើក្នុង Windows Explorer ដែរ។
ចូលទៅរកឯកសារ ក្នុងកុំព្យូទ័ររបស់អ្នកដើម្បីផ្ទុកក្នុង Google Drive។សម្រាប់បង្កើតឯកសារ ការិយាល័យ ជាមួយកម្មវិធី Google នៅលើ Online។
- ចុចលើប៊ូតុង ដើម្បីចូលទៅរកឯកសារ (សូមមើលរូបខាងក្រោម
- ចូលទៅរកក្នុងកុំព្យូទ័ររបស់អ្នក រួចហើយចុច Open (សូមមើលរូបខាងក្រោម)
- ពេលផ្ទុកឡើង (Upload) ចប់ហើយ សូមចុចលើឯកសារ
នោះវានឹងបើកឯកសារក្នុង Google Doc ឬ Drive screen។
ឥឡូវសូមចុចប៊ូតុង Share ដើម្បីកំណត់ ”ការចែករំលែក”
(សូមមើលរូបខាងក្រោម)
- រួចចុចរើសយក “Public on the web” ដើម្បីអាចមើលបានជាសាធារណៈ រួចចុច Done (សូមមើលរូបខាងក្រោម)
- មកដល់ត្រង់នេះគឺចំណុចសំខាន់
ដើម្បីបានកូដបោះឯកសារចូលអត្ថបទរបស់ប្លកលោកអ្នកត្រូវចុច File
>> Embed option (សូមមើលរូបខាងក្រោម)
- ចូលទៅកាន់ប្លករបស់លោកអ្នក ចុចសរសេរប្រកាស ដោយឈរលើតាប HTML
បិទភ្ជាប់ (Paste) embed ដែលអ្នកបានចម្លងទុកខាងលើ ដាក់ចូល
(វាគួរតែដូចរូបភាពខាងក្រោមនេះ)
ចំណាំ៖ អ្នកអាចកែទំហំក្នុងការង្ហាញ ដោយដែលត្រង់ width=”640″ height=”480″ ៖
- width=”640″ ដូរពី 640 ទៅទំហំទទឹងអត្ថបទរបស់ប្លកលោកអ្នក (ខ្ញុំដាក់ 570)
- height=”480″ ដូរពី 480 ទៅប្រវែងកំពស់អត្ថបទរបស់ប្លកលោកអ្នក (ខ្ញុំដាក់ 650)
ចំណាំ៖ អ្នកអាចកែទំហំក្នុងការង្ហាញ ដោយដែលត្រង់ width=”640″ height=”480″ ៖
- width=”640″ ដូរពី 640 ទៅទំហំទទឹងអត្ថបទរបស់ប្លកលោកអ្នក (ខ្ញុំដាក់ 570)
- height=”480″ ដូរពី 480 ទៅប្រវែងកំពស់អត្ថបទរបស់ប្លកលោកអ្នក (ខ្ញុំដាក់ 650)