អ្នកដែលត្រូវការប្រើប្រាស់ប្រព័ន្ធគណនេយ្យ គឺជាអ្នកធ្វើការសម្រេចចិត្ត ។ អ្នកប្រើប្រាស់ព័ត៌មានហិរញ្ញវត្ថុ ត្រូវបានគេចេគចេញជាពីរក្រុម គឺអ្នកប្រើប្រាស់ព័ត៌មានខាងក្នុង និងអ្នកប្រើប្រាស់ព័ត៌មានខាងក្រៅ ។
១. អ្នកប្រើប្រាស់ព័ត៌មានខាងក្នុង (Internal Information Users) សំដៅលើបុគ្គលដែលមានទំនាក់ទំនងផ្ទាល់នៅក្នុងការគ្រប់គ្រង និងការប្រតិបត្តិការអង្គភាពអាជីវកម្មមួយ ។ អ្នកទាំងនេះរួមមានដូចជា អ្នកគ្រប់គ្រង (Managers) អ្នកធ្វើការក្នុងការិយាល័យ និងអ្នកធ្វើការសម្រេចចិត្តខាងក្នុងសំខាន់ដទៃទៀត ។ អ្នកគ្រប់គ្រងគ្រប់កម្រិតត្រូវការព័ត៌មានគណនេយ្យ ដើម្បីធ្វើផែនការ ត្រួតពិនិត្រ និងវាយតម្លៃ ដល់ប្រតិបត្តិការអាជីវកម្ម ។ ដូច្នេះ ដើម្បីបំពេញនូវមុខងារទាំងនេះ អ្នកគ្រប់គ្រងត្រូវការព័ត៌មានយ៉ាងលំអិតគ្រប់ពេលវេលាតាំងអស់ ។ ព័ត៌មានដែល អ្នកប្រើប្រាស់ព័ត៌មានខាងក្នុងត្រូវការរួមមាន៖
- តើសកម្មភាពសេវាកម្មមួយណាដេលផ្ដល់ប្រាក់ចំណេញច្រើនជាងគេ ?
- តើថ្លៃផលិតផលក្នុងមួយឯកតាមានប៉ុន្មាន ?
- តើមានអតិថិជនប៉ុន្មានអញនកដែលនឹងត្រូវសងបំណុលក្រុមហ៊ុននាពេលខាងមុខ ?
- តើត្រូវសងបំណុលអ្នកផ្គត់ផ្គង់នាពេលខាងមុខចំនួនប៉ុន្មាន ?
- តើមានសាច់ប្រាក់គ្រប់គ្រាន់ដើម្បីទូទាត់សងបំណុលនាពេលខាងមុខដែរឬទេ ?
២. អ្នកប្រើប្រាស់ព័ត៌មានខាងក្រៅ (External Information Users) ជាអ្នកដេលមិនទាក់ទងដោយផ្ទាល់នៅក្នុងសកម្មភាពអាជីវកម្មទេ ។ អ្នកទាំងនេះរួមមាន អ្នកឲ្យខ្ចី ឬម្ចាស់បំណុល (Lenders/Creditors) អតិថិជន អ្នកផ្កត់ផ្គង់ និងភ្នាក់ងាររបស់រដ្ឋាភិបាល ។ អ្នកប្រើប្រាស់ព័ត៌មានខាងក្រៅ គឺពឹងផ្អែកលើព័ត៌មានគណនេយ្យ ដើម្បីធ្វើការសម្រេចចិត្តឲ្យបានល្អប្រសើរក្នុងការសម្រេចគោលដៅរបស់ពួកគេ ។
ឧទាហរណ៍៖ អ្នកឲ្យខ្ចី គឺទំនងនឹងមិនផ្ដល់កម្ចី (Bad Loans) គឺនៅពេលគេដឹងពីប្រាក់ចំណេញពេលបច្ចុប្បន្ន និងអតីតកាលរបស់អាជីវកម្មមួយទទួលបានតិចតួចនោះទេ ។
លំដាប់នៃការប្រើប្រាស់ព័ត៌មានគណនេយ្យ
- អត្តសញ្ញាណកម្ម => ចេញរបាយការណ៍គណនេយ្យ => ទំនាក់ទនងរបាយការណ៍គណនេយ្យទៅកាន់ => អ្នកប្រើប្រាស់ព័ត៌មានគណនេយ្យខាងក្នុង និងខាងក្រៅ ។
- អ្នកប្រើប្រាស់ព័ត៌មានគណនេយ្យខាងក្នុងមានជាអាថ៌៖ ប្រធានគ្រប់គ្រង បុគ្គលិក អ្នកដឹកនាំ សវនករខាងក្នុង បុគ្គលិកផ្នែកលក់ ប្រធានផ្នែកគ្រប់គ្រងថវិការ អ្នកចាត់ការ ។ល។
- អ្នកប្រើប្រាស់ព័ត៌មានគណនេយ្យខាងក្រៅមានដូចជា៖ ម្ចាស់បំណុល អ្នកវិនិយោគទុន រដ្ឋាភិបាល អតិថិជន អ្នកផ្គត់ផ្គង់ សវនករខាងក្រៅ ជាដើម ។ល។