បើសិនជាអ្នកមានតែសំលេងរោទិ៍ស្រាប់របស់ iPhone ហើយចង់បង្កើតថ្មីនោះ អ្នកអាចបង្កើតវាបានតាមរយៈ iTunes ដូចខាងក្រោម៖
1. រើសយកបទចំរៀងដែលអ្នកចង់បង្កើតជាសំលេងរោទិ៍
បើក iTunes រួចស្វែងរកបទចំរៀងដែលអ្នកចង់ប្រើធ្វើជាបទភ្លេងរោទិ៍ ចុច mouse ស្ដាំ រើសយកGet Info។
បើក iTunes រួចស្វែងរកបទចំរៀងដែលអ្នកចង់ប្រើធ្វើជាបទភ្លេងរោទិ៍ ចុច mouse ស្ដាំ រើសយកGet Info។
2. កែសម្រួលរយៈពេលចំរៀង
បន្ទាប់ពីចូលទៅក្នុង Get Info បើសិនជាអ្នកកំពុងតែស្ថិតនៅ tab Summary សូមប្ដូរទៅជាtab Options រួចកំណត់រយៈពេលចាប់ផ្ដើមនិងបញ្ចប់របស់បទចំរៀង ឬហៅថាជាអង្កត់ចំរៀង។
បន្ទាប់ពីចូលទៅក្នុង Get Info បើសិនជាអ្នកកំពុងតែស្ថិតនៅ tab Summary សូមប្ដូរទៅជាtab Options រួចកំណត់រយៈពេលចាប់ផ្ដើមនិងបញ្ចប់របស់បទចំរៀង ឬហៅថាជាអង្កត់ចំរៀង។
ចំណាំ: បទចំរៀងអាចមានរយៈពេលវែងជាង 40 វិនាទី ដូចនេះអ្នកគួរតែជ្រើសរើសអង្កត់ណាមួយដែលអ្នកចូលចិត្ត។
3. បង្កើតប្រភេទfile AAC
ក្រោយពីចប់រួចរាល់ហើយ ចូរអ្នកត្រលប់មក iTunes វិញរួចចុច mouse ស្តាំរើសយកCreate ACC Version.
3. បង្កើតប្រភេទfile AAC
ក្រោយពីចប់រួចរាល់ហើយ ចូរអ្នកត្រលប់មក iTunes វិញរួចចុច mouse ស្តាំរើសយកCreate ACC Version.
ក្រោយពីលំនាំនេះរួចរាល់អ្នក នឹងឃើញមានលេខចេញ បទចំរៀងមួយទៀតលេចចេញមកស្ថិតនៅខាងក្រោមបទចំរៀងដើម ដែលវាគឺអង្កត់បទចំរៀងដែលអ្នកធ្វើនៅខាងលើ។
4. ប្ដូរបទចំរៀងទៅជាបទភ្លេង
4. ប្ដូរបទចំរៀងទៅជាបទភ្លេង
ចុច mouse ស្ដាំលើអង្កត់ចំរៀងដែលទើបកាត់រួច រើសយក Show in Finder ដើម្បីបើករកfile ដែលមានកន្ទុយm4a។
ប្ដូរកន្ទុយ file ពី m4a ទៅ m4r ផ្ទាំង Window ថ្មីនឹងលេចចេញមកអ្នកបន្តរើសយកm4r។
5. លុបប្រភេទ file ACC
ត្រលប់ទៅ iTunes ម្ដងទៀតចុច mouse ស្ដាំលើ file ប្រភេទ ACC ដែលបានបង្កើតពីខាងលើរួចលុបវាចោលពីបណ្ណាល័យ (អ្នកគួររក្សា files ដើម)។
6. បន្ថែមបទភ្លេង
ភ្ជាប់ទូរស័ព្ទរបស់អ្នកជាមួយ iTunes រើសយកកន្លែងSync Ringtones ដើម្បីអាចថែមបទភ្លេង។ បន្ទាប់មកនៅលើiPhone ចូលទៅ Sound ដើម្បីរើសយកវា៕