សួស្តី! បាទ! កូនប្លកមួយនេះ ខានដាក់ប្រកាសដែលទាក់ទងនឹងប្លកករយូរដែរហើយ ដោយសារខ្ញុំជាប់រវល់ រកដកឃ្លាសឹងតែមិនបាន។ ដោយសារតែចង់ដាក់ប្រកាសទាក់ទងនឹងប្លកករគ្មានគន្លឹះអ្វីប្លែកៗ សោះ ទើបពេលនេះរកឃើញគន្លឹះប្លែកមួយមកអួតគេ ដែលគន្លឹះនៅពេលនេះគឺខ្ញុំសូមណែនាំលោកអ្នកឲ្យចេះដាក់កាំជ្រួចដែលជាគ្រឿងសម្អសម្រាប់ប្លកកររបស់យើង ដើម្បីឲ្យប្លែកពីប្លកដទៃ។ សូមជម្រាបផងដែលថា នៅក្នុងប្លកករខ្មែរយើងដូចជាមិនសូវមានអ្នកដាក់នូវគន្លឹះមួយនេះប៉ុន្មានទេ ទើបខ្ញុំសូមណែនាំតែម្តងទៅក្រែងមានអ្នកចង់ដាក់ តែមិនចេះ។ មុននឹងលោកអ្នកដាក់លោកអ្នកគួរតែដឹងពីគុណសម្បត្តិ និងគុណ វិបត្តិរបស់វាសិន។ ចំពោះគុណសម្បត្តិ ៖ វាជាគ្រឿងលម្អប្លកមួយបែបដែលមានលក្ខណៈស្រស់ស្អាតប្លែក និងមិនធ្វើឲ្យប្លកខូចទ្រង់ទ្រាយនោះទេ មួយវិញទៀត អាចយកទៅដាក់ក្នុងគេហទំព័របង្អួតគ្រូបានទៀត។ ចំណែកឯគុណសម្បត្តិរបស់វាវិញ ៖ វាធ្វើឲ្យប្លករបស់យើងមានដំណើរការយឺត ប្រៀបដូចជាយើងកំពុងយកកង់ ដឹកទឹកមួយធុងធំ ឡើងទៅវត្តនៅលើភ្នំអញ្ចឹងបាទ! :D។ ចំពោះវិធីដាក់ សូមមើលខាងក្រោមនេះទានប្រុស-ស្រី ៖
៙ របៀបដាក់កាំជ្រួចឲ្យបាញ់បង្ហោះ និងផ្ទុះ ៖
- កត់ត្រាចូល (Log In) គណនី Blogger របស់លោកអ្នក។
- ចូលទៅ Layout >> Addd a Gadget (សូមមើលរូបខាងក្រោម)
- រមូល (Scroll) ចុះក្រោមរកមើល Gadget ឈ្មោះថា HTML/JavaScript (សូមមើលរូប)
- ចម្លងកូដខាងក្រោមនេះ យកទៅបិទភ្ជាប់ក្នុង HTML/JavaScript ហើយ Save និងចាប់ទាញវាដាក់កន្លែងសមរម្យណាមួយដែលលោក លោកស្រី អ្នកនាងកញ្ញាស្រួលចំណាំ។ :D
៙ គួរដឹង ៖ ចំពោះឈ្មោះ widget (Title) មិនដាក់ទេ។
កូដដែលត្រូវយកទៅដាក់ក្នុងប្រអប់ HTML/JavaScript
<script type='text/javascript' src='http://dl.dropbox.com/u/80435960/FireWorksNewYear.js'></script>