Breaking News
Loading...

ប្តូរ​Background​ក្នុង​Facebook

8:19 PM
លេង​ Facebook រាល់​ថ្ងៃ​ទៅ​ដូច​គ្មាន​អ្វី​ប្លែក​សោះ! ឃើញ​តែ​ Background ពណ៌​ស ហើយ​មាន​ពណ៌​ខៀវ​នៅ​ខាង​លើ​ប៉ុណ្ណឹង! ឥឡូវ​ចង់​សាក​ប្តូរ​ Background ​លេង​បន្តិច​មើល ក្រែង​មាន​រូប​ណា​អាច​ទាក់​ចិត្ត ហើយ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​កាន់​តែ​ប្រសើរ​ជា​មុន។ ចង់​សាក​ប្តូរ​លេង​អត់?
អ៊ីចឹង​ Sabay នឹង​លើក​យក​វិធី​មួយ​ដែល​អាច​ប្តូរ​ Background នៅ​ក្នុង​គេហទំព័រ​​ Facebook បាន។
១-ដំបូង​ប្រិយមិត្ត​ ត្រូវ​ចូល​ទៅ​ទាញ​យក​កម្មវិធី​ Layouts Express​ដោយ ចុច​ត្រង់​នេះ!
២-ចាប់​ផ្តើម​ដំឡើង​កម្មវិធី​នេះ ប៉ុន្តែ​ប្រិយមិត្ត​ត្រូវ​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណិត​ពេល​ដំឡើង ព្រោះ​វា​ត្រូវ​ការ​អ៊ីនធឺណិត​ដើម្បី​ដំឡើង​បាន​ជោគជ័យ។
៣-ប្រិយមិត្ត​នឹង​ឃើញ​រូប​ដូច​ខាង​ក្រោម​នេះ​នៅ​ផ្នែក​ខាង​ក្រោម​នៃ Firefox។ អ្នក​ត្រូវ​ចុច​លើ​រូប​តូច​ដូច​ខាង​ក្រោម រួច​ចុច​លើ Let’s Go។ ពេល​នេះ​ប្រិយមិត្ត​អាច​ជ្រើសរើស​រូបភាព Background តាម​តម្រូវការ​បាន។


ចំណាំ៖
-ការ​ប្តូរ​ Background នេះ​អាច​មើល​ឃើញ​តែ​​នៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​តែ​ប៉ុណ្ណោះ បើ​អ្នក​ប្រើ​កុំព្យូទ័រ​ផ្សេង​បើក Facebook អ្នក​ត្រូវ​ដំឡើង​កម្មវិធី LayoutsExpress និង​ជ្រើស​រើស​រូបភាព​ម្តង​ទៀត។
-ឆ្លង​កាត់​តាម​ការ​សាកល្បង​ Firefox និង IE អាច​ប្រើ​កម្មវិធី LayoutsEpress នេះ​បាន​ រី​ឯ​ Chrome មិន​ទាន់​អាច​ធ្វើ​បាន​នៅ​ឡើយ​ទេ។
សូម​រីករាយ​ជាមួយ​ Background ថ្មី​​នៅ​ក្នុង​ Facebook ទាំង​អស់​គ្នា!