Breaking News
Loading...

ការពារUSB Flash ដោយ​ប្រើ Password

4:03 AM

ជាមួយ​បច្ចេកវិទ្យា​នៃ​កម្មវិធី Microsoft BitLocker ជាប់​នៅ​ក្នុង Window 7 ស្រាប់ នឹង​ធ្វើ​ឱ្យ​លោក​អ្នក​អស់ក្ដី​​បារម្ភ​ពី​ការ​បាត់បង់​ទិន្នន័យ​ទៀត​ហើយ ព្រោះ​ថា​កម្មវិធី​នេះ​ជា​ Program សម្រាប់​បង្កើត​លេខ​សំងាត់​ដើម្បី​ការពារ​ទិន្នន័យ​។
ដើម្បី​ការពារ​ការ​បាត់បង់​ទិន្នន័យ មិត្ត​យុវវ័យ​អាច​អនុវត្តន៍​តាម​វិធី​ខាង​ក្រោម​បាន​ដោយ​ងាយ៖
១. ដោត USB Flash ទៅ​នឹង​កុំព្យូទ័រ​របស់​អ្នក
២. Right Click លើ USB Flash របស់​អ្នក ហើយ​ចុច​លើ​ឃ្លា Turn on BitLocker
៣. បន្ទាប់​មក​វា​នឹង​ចេញ​ផ្ទាំង​មួយ​ដើម្បី​បញ្ជាក់​ប្រាប់​កុំ​ឱ្យ​ដក USB Flash
៤. មក​ដល់​ផ្ទាំង​នេះ​គឺ​ជា​ផ្ទាំង​តម្រូវ​ឱ្យ​អ្នក​ដាក់​លេខ​សំងាត់ ប៉ុន្តែ​មុន​នឹង​ដាក់​លេខ​សំងាត់​សូម​គូស​ធិក​លើ​ឃ្លា Use a password to unlock the drive
៥. បន្ទាប់​ពី​គូស​ធិក​ហើយ អ្នក​អាច​ដាក់​លេខ​សំងាត់​បាន។ ត្រង់​ចំណុច​វា​នឹង​ទាមទារ​ឱ្យ​អ្នក​ប្រើ​លេខ​សំងាត់​មាន​លក្ខណៈ​វែង ដូចនេះ​សូម​វាយ​បញ្ចូល​ឱ្យ​បាន​ត្រឹមត្រូវ។
៦. ដាក់​លេខ​សំងាត់​រួច សូម​ចុច​ពាក្យ Next។ បន្ទាប់​ពី​ចុច Next វា​នឹង​លោត​ផ្ទាំង​មួយ​ឡើង​ដើម្បី​ឱ្យ​យើង​រក្សា​ទុក ឬ Print ឯកសារ​សម្រាប់​ក្នុង​ករណី​អ្នក​ភ្លេច Password។ ដូចនេះ​អ្នក​អាច Save ឯកសា ឬ Print ទុក​ក៏​បាន ហើយ​សូម​ចុច Next
៧. បន្ទាប់​ពី​ចុច Next វា​នឹង​លោត​ផ្ទាំង​មួយ​ទៀត។ ដើម្បី​បន្ត​ដំណើរ​ការ​ទៀត​សូម​ចុច​ឃ្លា Start Encrypting។
. បន្ទាប់​ពី​ចុច Start Encrypting រួច​ហើយ​វា​នឹង​លោត​ផ្ទាំង​ដំណើរ​ការ​មួយ។ បន្ទាប់​ពី​ដំណើរ​ការ​នេះ​ចប់ USB Flash របស់​អ្នក​នឹង​ចាប់​ផ្ដើម​ចាក់​សោ​ជាមួយ Password។
ជាមួយ​កម្មវិធី Microsoft’s BitLocker មិត្ត​យុវវ័យ​ក៏​អាច​ដំណើរ​ការ​លើ External ឬ Internal Hard Disk របស់​អ្នក​បាន​ផង​ដែរ ប៉ុន្តែ​ត្រូវ​ចង់​ចាំ Password ឱ្យ​បាន​ច្បាស់លាស់៕