Breaking News
Loading...

ចង់​ដាក់​Desktop Slideshow លើ Windows 7ធ្វើម៉េចទៅ?​

4:23 AM
Change ​Windows 7 System រួច​មក​ហើយ​ ថ្ងៃ​នេះ Sabay នឹង​លើក​យក​គន្លឹះ​ទី​បួន​មួយ​ទៀត​​គឺ ​ការ​បង្កើត Custom Desktop Slideshow ជូន​ដល់​ប្រិយមិត្ត​។ តើ​​បង្កើត​វា​យ៉ាង​ម៉េច​ទៅ? សូម​ស្វែង​យល់​ជា​មួយ Sabay ដូច ខាង​ក្រោម៖
4. Custom Desktop Slideshow៖ Right-click លើ desktop> Personalize>Desktop Background ខាង​ក្រោម​ផ្ទាំង Theme។
អ្នក​អាច​មាន​ជម្រើស​ពីរ​​គឺ​អាច​​ជ្រើស​យក Background Default ក៏​បាន ឬBrowse រក​រូប​ភាពដែល​ខ្លួន​ពេញ​ចិត្ត​​​ក៏​បាន​ដោយ​គ្រាន់​តែ​ចុច​លើ Browse>Select រូប​ភាព​ដែលចង់​បង្ហាញ​។
នៅ​ត្រង់ Picture position ​គឺ​សម្រាប់​កំណត់ Background អោយ Display នៅ​​លើ​​អេក្រង់​ទៅ​តាម​ទំហំ​​ផ្សេងៗ​គ្នា ហើយ​នៅ​ត្រង់ Change picture every: គឺ​សម្រាប់​កំណត់​ពេល​វេលា​​អោយ Background ​​ផ្លាស់​​ប្ដូរ បន្ទាប់​មក​ចុច​លើ​ Save Change ជា​ការ​ស្រេចដូច​រូប​ខាង​លើ​។