Breaking News
Loading...

បម្លែង​PowerPointទៅ​Word មិន​បាច់​ប្រើ​កម្មវិធី​

4:29 AM

សូម​បង្ហាញ​ជូន​វិធី​ងាយៗ​មួយ​ចំនួន​​ក្នុង​ការ​បម្លែង​ឯកសារ PowerPoint 2007ទៅ​ជា Word 2007 បាន​ដោយ​មិន​ចាំ​បាច់​ប្រើ​​កម្មវិធី​បម្លែង​នោះ​ទេ​។ ជា​ទូទៅ​នៅ​​ក្នុង Office 2007 មាន​មុខ​ងារ​សម្រាប់​បម្លែង​ទៅ Word ស្រាប់​តែ​ម្ដង​។​ តើ​បម្លែង​យ៉ាង​ម៉េច​ទៅ? សូម​ស្វែង​យល់​ជា​មួយ Sabay ដូច​ខាង​ក្រោម​។
គន្លឹះ : នៅ​ពេល​ដែល​ប្រិយមិត្ត​មាន​ឯកសារ​ជា PowerPoint ដំបូង​ឡើយ​ត្រូវ​ចុង​ប៊ូតុង File>Publish>Creat Handouts in Microsoft Office Word
នៅ​ពេល​នោះ​វា​មាន​លេច​ចេញ​ផ្ទាំង​​មួយ ​គឺ Send to Microsoft Office Word ក្នុង​នោះ​មាន​ជម្រើស​មួយ​ចំនួន​ដែល​ត្រូវ​កំណត់​ដូច​ជា :
  • Notes next to slides : បម្លែង​​ដោយ​រក្សា​ផ្ទាំង Layout និងOutlineដើមដដែល​ តែ​មាន​ទំហំ​តូច និង​មាន​កន្លែង​​​​សម្រាប់​ឲ្យ​យើង​កត់​ត្រា​ផ្សេង​ៗ​នៅ​ពី​ក្រោម​ Slide ។
  • Blank lines next to slides : មាន​ចន្លោះ​សម្រាប់​​សរសេរ​កត់​ត្រា​ផ្សេង​ៗ​នៅ​បន្ទាប់​ពីSlide ។
  • Notes below slides : កន្លែង​កត់​ត្រា​នៅ​ខាង​ក្រោម Slide។
  • Blank lines below slides : ចន្លោះ​សម្រាប់​កត់​ត្រា​នៅ​ខាង​​ក្រោម Slide។
  • Outline only : remove outline ចេញ​គឺ​នៅ​សល់​តែ​អក្សរ​ប៉ុណ្ណោះ​។