Breaking News
Loading...

ចង់​ប្ដូរ​ពណ៌​ Tab ក្នុង​ Excel 2010

8:54 PM
នៅ​ក្នុង​ Microsoft Excel មាន​​ Worksheet ជា​​ច្រើន​​ ហើយ​​នៅ​ក្បាល​ខាង​លើ​នៃ​​ទំព័រ​ Worksheet ទាំង​នោះ​មាន​ Tab សម្រាប់​សំគាល់​ Column ​នៃ​ Sheet នីមួយ​ៗ​ជា​ច្រើន។ ប្រសិន​ជា​ប្រិយមិត្ត​​មិន​ចង់​​ធ្វើ​កិច្ច​ការ​​លើ​ Worksheet ទាំង​នោះ​ជា​មួយ​ Tab ដែល​មាន​ពណ៌​ដូច​គ្នា​ទេ​ ប្រិយមិត្ត​អាច​ផ្លាស់​ប្ដូរ​បាន​តាម​ចំណូល​ចិត្ត​របស់​ខ្លួន។ ​តើ​ធ្វើ​យ៉ាង​ម៉េច​ទៅ?
សម្រាប់​ Microsoft Excel ​2010 ផ្លាស់​ប្ដូរ​ពណ៌​ Tab មិន​ពិបាក​នោះ​ទេ។ ​ប្រិយមិត្ត​គ្រាន់​តែ​ចុច​ Mouse ស្ដាំ​​លើ​ Tab ណា​មួយ​ បន្ទាប់​មក ​វា​​នឹង​បង្ហាញ​​​​ផ្ទាំង​បញ្ជី​ Pop-up មួយ​ សូម​ជ្រើស​រើស​ Tab Color នៅ​ពេល​​នោះ​នឹង​មាន​ពណ៌​ជា​ច្រើន​បង្ហាញ​លើ​ផ្ទាំង Theme Colors ប្រិយមិត្ត​អាច​ជ្រើស​​បាន​តាម​​ការ​ពេញ​ចិត្ត។ ​បើ​សិន​ចង់​ដក​ពណ៌​ចេញ​វិញ​គឺ​គ្រាន់​តែ​ចុច​លើ​ No Color ហើយ​បើ​ចង់​ដាក់​ពណ៌​ច្រើន​ផ្សេង​ទៀត​សូម​ចុច​លើ​ More Colors…។