Breaking News
Loading...

ទាញ Speed internet ប្រើតែ​​​​​​ឯង

7:16 AM


សួស្តីបងប្អូនប្រិយមិត្ត សំបុកអាយធី ទាំងអស់គ្នា ថ្ងៃនេះ សំបុកអាយធី បាននាំយកនូវវិធីម្យ៉ាង ដែលអាចផ្តាច់ Internet​ អ្នកដទៃ ដើម្បីទាញយក speed Internet របស់ Wifi មកប្រើប្រាស់តែឯង នៅតាមបណ្តាហាង coffee shop នានា ជាដើម​ ។ សំបុកអាយធី សូមលើកយកម្មវិធីមួយឈ្មោះថា Netcut ដែលអាច download បាន​ដោយ​សេរី នៅទីនេះ។ តោះ! សូមចាប់ផ្តើមទាំងអស់គ្នា។
ក្រោយពេល​ទាញយក និងតំឡើង​រួច សូមចាប់ផ្តើមនូវកម្មវិធី Netcut ជា Administrator។ បន្ទាប់​មក​កម្មវិធី​នឹងស្វែងរក ថាតើមាន អ្នកណា ខ្លះកំពុង ប្រើប្រាស់ Internet ក្នុង Wifi ដែលយើងកំពុងប្រើ ។
Interface of program
បន្ទាប់មកសូមជ្រើសរើសយក  Hostname ទាំងឡាយណាដែលអ្នកចង់បិទ (ផ្តាច់ internet ) រួចចុចប៊ូតុង Cut Off (Ready) ។
Step by step
ចំនាំៈ Hostname របស់ខ្ញុំគឺ HP-PC.digi… ដូចនេះលេខ IP Address ដែល​មាន​ទំរង់​ដូចក្ក្នុង​រង្វង់​ខាងលើ​នេះ​គឺ ជា​របស់​អ្នក​ខ្លួន​ឯងទេ ដូចនេះ​សូម​កុំ Cut Off ។ ម្យ៉ាង​ទៀត​អ្នក​ក៏អាច​​បើក​​ឲ្យអ្នកដទៃ ប្រើប្រាស់ Internet វិញ​​បាន​ដែរ ដោយ​​ជ្រើសរើស Hostname ដែលចង់បើកឲ្យប្រើវិញ រួចចុចប៊ូតុង Resume។
សូម​ប្រយ័ត្ន​: ការ​​ណែនាំ​ពីកម្មវិធី​នេះ​គឺគ្រាន់​តែ​ទុក​ជា​ឯកសារ និង​ក្នុងបំណង​សម្រាប់​​ការ​សិក្សា​​ស្រាវ​ជ្រាវ​ប៉ុណ្ណោះ ដូច​នេះ សំបុកអាយធី នឹង មិន ទទួល​ខុស​ ត្រូវ​លើរាល់បញ្ហា ដែល​អាចកើត​មាន​ឡើងនោះទេ (Do it at your own risk) កម្មវិធីនេះ​ត្រូវបាន​តេស្ត​សាកល្បង ឃើញថា​មាន​ប្រសិទិ្ធភាព​ពិតមែន ដោយ​ Laptop Acer + Asus + Wifi Mastergrill ។
ជាមួយគ្នានេះដែរ សំបុកអាយធី ក៏សូមណែនាំកម្មវិធីមួយសម្រាប់ ការពារពីកម្មវិធី Netcut នេះ​ដែល​មាន​ឈ្មោះ​ថា Netcut defender ដែល​អាច​ download​ បាន​នៅទីនេះ។ កម្មវិធី​នេះថែម​​ទាំង​អាច​ការពារ​អ្នកពី ARP SPOOFIng attack ទៀតផង។
ប្រភពៈ សំបុកអាយធី