Breaking News
Loading...

ផ្ដាច់ BitLocker ពី USB Flash!

4:10 AM
ដើម្បី​ឆ្លើយ​តប​ជាមួយ​សំណួរ​មិត្ត​យុវវ័យ ទំព័រ​នេះ Sabay សូម​លើក​យក​អំពី​គន្លឹះ​ក្នុង​ការ​ផ្ដាច់​កម្មវិធី BitLocker ពី USB Flash មក​បង្ហាញ។
បន្ទាប់​ពី​ដោត USB Flash និង​វាយ​បញ្ចូល​លេខ​សំងាត់​រួច​ហើយ​សូម​អនុវត្តន៍​តាម​ជំហាន​ដូច​ខាង​ក្រោម៖
១. ចូល​វាយ​ពាក្យ BitLocker នៅ​ក្នុង Start Menu Search
២. បន្ទាប់​ពី​វាយ​ពាក្យ BitLocker រួច ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​មួយ​ឡើង។ សូម​មើល​មក​ខាង​ក្រោម​អ្នក​នឹង​ឃើញ​ឈ្មោះ USB Flash របស់​អ្នក ហើយ ចុច​ទៅ​លើ​ឃ្លា Turn off BitLocker
៣. បន្ទាប់​ពី​ចុច​លើ​ឃ្លា Turn off BitLocker ហើយ​វា​នឹង​លោត​ផ្ទាំង Message មួយ​បញ្ជាក់​ឱ្យ​យើង​ដោះ BitLocker ពី USB Flash លើ​នោះ​សូម​ចុច​លើ Decrypt Drive
៤. ចុច Decrypt Drive ហើយ​វា​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​លុប BitLocker ពី USB Flash របស់​អ្នក។
ជាមួយ​គន្លឹះ​ទាំង​ការ​ដាក់ និង​លុប Password ពី USB Flash ដោយ​ប្រើ​កម្មវិធី BitLocker មិត្ត​យុវវ័យ​នឹង​មិន​មាន​ការ​ព្រួយ​បារម្ភ​លើ​អំពី​ទិន្នន័យ​នៅ​ក្នុង​នោះ​ទៀត​ទេ។