ដើម្បីឆ្លើយតបជាមួយសំណួរមិត្តយុវវ័យ ទំព័រនេះ Sabay សូមលើកយកអំពីគន្លឹះក្នុងការផ្ដាច់កម្មវិធី BitLocker ពី USB Flash មកបង្ហាញ។
បន្ទាប់ពីដោត USB Flash និងវាយបញ្ចូលលេខសំងាត់រួចហើយសូមអនុវត្តន៍តាមជំហានដូចខាងក្រោម៖
២. បន្ទាប់ពីវាយពាក្យ BitLocker រួច ពេលនោះវានឹងលោតផ្ទាំងមួយឡើង។ សូមមើលមកខាងក្រោមអ្នកនឹងឃើញឈ្មោះ USB Flash របស់អ្នក ហើយ ចុចទៅលើឃ្លា Turn off BitLocker។
៣. បន្ទាប់ពីចុចលើឃ្លា Turn off BitLocker ហើយវានឹងលោតផ្ទាំង Message មួយបញ្ជាក់ឱ្យយើងដោះ BitLocker ពី USB Flash លើនោះសូមចុចលើ Decrypt Drive។
៤. ចុច Decrypt Drive ហើយវានឹងចាប់ផ្ដើមដំណើរការលុប BitLocker ពី USB Flash របស់អ្នក។
ជាមួយគន្លឹះទាំងការដាក់ និងលុប Password ពី USB Flash ដោយប្រើកម្មវិធី BitLocker មិត្តយុវវ័យនឹងមិនមានការព្រួយបារម្ភលើអំពីទិន្នន័យនៅក្នុងនោះទៀតទេ។