Change Windows 7 System រួចមកហើយ ថ្ងៃនេះ Sabay នឹងលើកយកគន្លឹះទីបួនមួយទៀតគឺ ការបង្កើត Custom Desktop Slideshow ជូនដល់ប្រិយមិត្ត។ តើបង្កើតវាយ៉ាងម៉េចទៅ? សូមស្វែងយល់ជាមួយ Sabay ដូច ខាងក្រោម៖
4. Custom Desktop Slideshow៖ Right-click លើ desktop> Personalize>Desktop Background ខាងក្រោមផ្ទាំង Theme។
អ្នកអាចមានជម្រើសពីរគឺអាចជ្រើសយក Background Default ក៏បាន ឬBrowse រករូបភាពដែលខ្លួនពេញចិត្តក៏បានដោយគ្រាន់តែចុចលើ Browse>Select រូបភាពដែលចង់បង្ហាញ។
នៅត្រង់ Picture position គឺសម្រាប់កំណត់ Background អោយ Display នៅលើអេក្រង់ទៅតាមទំហំផ្សេងៗគ្នា ហើយនៅត្រង់ Change picture every: គឺសម្រាប់កំណត់ពេលវេលាអោយ Background ផ្លាស់ប្ដូរ បន្ទាប់មកចុចលើ Save Change ជាការស្រេចដូចរូបខាងលើ។