នៅក្នុង Microsoft Excel មាន Worksheet ជាច្រើន ហើយនៅក្បាលខាងលើនៃទំព័រ Worksheet ទាំងនោះមាន Tab សម្រាប់សំគាល់ Column នៃ Sheet នីមួយៗជាច្រើន។ ប្រសិនជាប្រិយមិត្តមិនចង់ធ្វើកិច្ចការលើ Worksheet ទាំងនោះជាមួយ Tab ដែលមានពណ៌ដូចគ្នាទេ ប្រិយមិត្តអាចផ្លាស់ប្ដូរបានតាមចំណូលចិត្តរបស់ខ្លួន។ តើធ្វើយ៉ាងម៉េចទៅ?
សម្រាប់ Microsoft Excel 2010 ផ្លាស់ប្ដូរពណ៌ Tab មិនពិបាកនោះទេ។ ប្រិយមិត្តគ្រាន់តែចុច Mouse ស្ដាំលើ Tab ណាមួយ បន្ទាប់មក វានឹងបង្ហាញផ្ទាំងបញ្ជី Pop-up មួយ សូមជ្រើសរើស Tab Color នៅពេលនោះនឹងមានពណ៌ជាច្រើនបង្ហាញលើផ្ទាំង Theme Colors ប្រិយមិត្តអាចជ្រើសបានតាមការពេញចិត្ត។ បើសិនចង់ដកពណ៌ចេញវិញគឺគ្រាន់តែចុចលើ No Color ហើយបើចង់ដាក់ពណ៌ច្រើនផ្សេងទៀតសូមចុចលើ More Colors…។