ជាមួយបច្ចេកវិទ្យានៃកម្មវិធី Microsoft BitLocker ជាប់នៅក្នុង Window 7 ស្រាប់ នឹងធ្វើឱ្យលោកអ្នកអស់ក្ដីបារម្ភពីការបាត់បង់ទិន្នន័យទៀតហើយ ព្រោះថាកម្មវិធីនេះជា Program សម្រាប់បង្កើតលេខសំងាត់ដើម្បីការពារទិន្នន័យ។
ដើម្បីការពារការបាត់បង់ទិន្នន័យ មិត្តយុវវ័យអាចអនុវត្តន៍តាមវិធីខាងក្រោមបានដោយងាយ៖
១. ដោត USB Flash ទៅនឹងកុំព្យូទ័ររបស់អ្នក
២. Right Click លើ USB Flash របស់អ្នក ហើយចុចលើឃ្លា Turn on BitLocker
៣. បន្ទាប់មកវានឹងចេញផ្ទាំងមួយដើម្បីបញ្ជាក់ប្រាប់កុំឱ្យដក USB Flash
៤. មកដល់ផ្ទាំងនេះគឺជាផ្ទាំងតម្រូវឱ្យអ្នកដាក់លេខសំងាត់ ប៉ុន្តែមុននឹងដាក់លេខសំងាត់សូមគូសធិកលើឃ្លា Use a password to unlock the drive។
៥. បន្ទាប់ពីគូសធិកហើយ អ្នកអាចដាក់លេខសំងាត់បាន។ ត្រង់ចំណុចវានឹងទាមទារឱ្យអ្នកប្រើលេខសំងាត់មានលក្ខណៈវែង ដូចនេះសូមវាយបញ្ចូលឱ្យបានត្រឹមត្រូវ។
៦. ដាក់លេខសំងាត់រួច សូមចុចពាក្យ Next។ បន្ទាប់ពីចុច Next វានឹងលោតផ្ទាំងមួយឡើងដើម្បីឱ្យយើងរក្សាទុក ឬ Print ឯកសារសម្រាប់ក្នុងករណីអ្នកភ្លេច Password។ ដូចនេះអ្នកអាច Save ឯកសា ឬ Print ទុកក៏បាន ហើយសូមចុច Next។
៧. បន្ទាប់ពីចុច Next វានឹងលោតផ្ទាំងមួយទៀត។ ដើម្បីបន្តដំណើរការទៀតសូមចុចឃ្លា Start Encrypting។
៨. បន្ទាប់ពីចុច Start Encrypting រួចហើយវានឹងលោតផ្ទាំងដំណើរការមួយ។ បន្ទាប់ពីដំណើរការនេះចប់ USB Flash របស់អ្នកនឹងចាប់ផ្ដើមចាក់សោជាមួយ Password។
ជាមួយកម្មវិធី Microsoft’s BitLocker មិត្តយុវវ័យក៏អាចដំណើរការលើ External ឬ Internal Hard Disk របស់អ្នកបានផងដែរ ប៉ុន្តែត្រូវចង់ចាំ Password ឱ្យបានច្បាស់លាស់៕