សួស្តីបងប្អូនប្រិយមិត្ត សំបុកអាយធី ទាំងអស់គ្នា ថ្ងៃនេះ សំបុកអាយធី បាននាំយកនូវវិធីម្យ៉ាង ដែលអាចផ្តាច់ Internet អ្នកដទៃ ដើម្បីទាញយក speed Internet របស់ Wifi មកប្រើប្រាស់តែឯង នៅតាមបណ្តាហាង coffee shop នានា ជាដើម ។ សំបុកអាយធី សូមលើកយកម្មវិធីមួយឈ្មោះថា Netcut ដែលអាច download បានដោយសេរី នៅទីនេះ។ តោះ! សូមចាប់ផ្តើមទាំងអស់គ្នា។
ក្រោយពេលទាញយក និងតំឡើងរួច សូមចាប់ផ្តើមនូវកម្មវិធី Netcut ជា Administrator។ បន្ទាប់មកកម្មវិធីនឹងស្វែងរក ថាតើមាន អ្នកណា ខ្លះកំពុង ប្រើប្រាស់ Internet ក្នុង Wifi ដែលយើងកំពុងប្រើ ។
បន្ទាប់មកសូមជ្រើសរើសយក Hostname ទាំងឡាយណាដែលអ្នកចង់បិទ (ផ្តាច់ internet ) រួចចុចប៊ូតុង Cut Off (Ready) ។
ចំនាំៈ Hostname របស់ខ្ញុំគឺ HP-PC.digi… ដូចនេះលេខ IP Address ដែលមានទំរង់ដូចក្ក្នុងរង្វង់ខាងលើនេះគឺ ជារបស់អ្នកខ្លួនឯងទេ ដូចនេះសូមកុំ Cut Off ។ ម្យ៉ាងទៀតអ្នកក៏អាចបើកឲ្យអ្នកដទៃ ប្រើប្រាស់ Internet វិញបានដែរ ដោយជ្រើសរើស Hostname ដែលចង់បើកឲ្យប្រើវិញ រួចចុចប៊ូតុង Resume។
សូមប្រយ័ត្ន: ការណែនាំពីកម្មវិធីនេះគឺគ្រាន់តែទុកជាឯកសារ និងក្នុងបំណងសម្រាប់ការសិក្សាស្រាវជ្រាវប៉ុណ្ណោះ ដូចនេះ សំបុកអាយធី នឹង មិន ទទួលខុស ត្រូវលើរាល់បញ្ហា ដែលអាចកើតមានឡើងនោះទេ (Do it at your own risk) កម្មវិធីនេះត្រូវបានតេស្តសាកល្បង ឃើញថាមានប្រសិទិ្ធភាពពិតមែន ដោយ Laptop Acer + Asus + Wifi Mastergrill ។
ជាមួយគ្នានេះដែរ សំបុកអាយធី ក៏សូមណែនាំកម្មវិធីមួយសម្រាប់ ការពារពីកម្មវិធី Netcut នេះដែលមានឈ្មោះថា Netcut defender ដែលអាច download បាននៅទីនេះ។ កម្មវិធីនេះថែមទាំងអាចការពារអ្នកពី ARP SPOOFIng attack ទៀតផង។
ប្រភពៈ សំបុកអាយធី