Breaking News
Loading...

បង្កើតសំលេងរោទិ៍អោយ iPhone តាម iTunes

6:45 AM

បើ​សិន​ជា​អ្នក​មាន​តែ​សំលេង​រោទិ៍​ស្រាប់​របស់ iPhone ហើយ​ចង់​បង្កើត​ថ្មី​នោះ អ្នក​អាច​បង្កើត​វា​បាន​តាម​រយៈ​ iTunes ដូច​ខាង​ក្រោម៖
1. រើស​យក​បទ​ចំរៀង​ដែល​អ្នក​ចង់​បង្កើត​ជា​សំលេងរោទិ៍
បើក iTunes រួច​ស្វែងរក​បទ​ចំរៀង​ដែល​អ្នក​ចង់​ប្រើធ្វើ​ជា​បទភ្លេង​រោទិ៍ ចុច mouse ស្ដាំ រើស​យកGet Info
2. កែ​សម្រួល​រយៈពេល​ចំរៀង
បន្ទាប់ពី​ចូលទៅ​ក្នុង Get Info បើ​សិន​ជា​អ្នក​កំពុង​តែ​ស្ថិត​នៅ tab Summary សូម​ប្ដូរ​ទៅ​ជាtab Options រួច​កំណត់​រយៈពេល​ចាប់​ផ្ដើម​និង​បញ្ចប់​របស់​បទចំរៀង ឬ​ហៅ​ថា​ជា​អង្កត់​ចំរៀង។
ចំណាំបទ​ចំរៀង​​អាច​មាន​រយៈពេល​វែង​ជាង 40 វិនាទី ដូចនេះ​អ្នក​គួរ​តែ​ជ្រើស​រើស​អង្កត់​ណាមួយ​ដែល​អ្នក​ចូល​ចិត្ត។

3. បង្កើត​ប្រភេទfile AAC
ក្រោយ​ពី​ចប់​រួច​រាល់​ហើយ ចូរ​អ្នក​ត្រលប់​មក iTunes វិញ​រួច​ចុច mouse ស្តាំ​រើស​យកCreate ACC Version.
ក្រោយ​ពី​លំនាំ​នេះ​រួចរាល់​អ្នក​ នឹង​ឃើញ​មាន​លេខ​ចេញ បទ​ចំរៀងមួយ​ទៀតលេច​ចេញ​មក​ស្ថិត​នៅ​ខាង​ក្រោម​បទចំរៀង​ដើម ដែល​វា​គឺ​អង្កត់​បទចំរៀង​​ដែល​អ្នក​ធ្វើ​នៅ​ខាង​លើ។

4. ប្ដូរ​បទ​ចំរៀង​ទៅ​ជា​បទភ្លេង
ចុច mouse ស្ដាំ​លើ​អង្កត់​ចំរៀង​ដែល​ទើប​កាត់​រួច រើស​យក Show in Finder ដើម្បី​បើក​រកfile ដែល​មាន​កន្ទុយm4a
ប្ដូរកន្ទុយ file ពី m4a ទៅ m4r ផ្ទាំង Window ថ្មី​នឹង​លេច​ចេញ​មក​អ្នក​បន្ត​រើស​យកm4r
5. លុបប្រភេទ​ file ACC
ត្រលប់​ទៅ​ iTunes ម្ដង​ទៀតចុច mouse ស្ដាំ​លើ file ប្រភេទ ACC ដែល​បាន​បង្កើត​ពី​ខាង​លើ​រួច​លុប​វា​ចោល​ពី​​បណ្ណាល័យ (អ្នក​គួរ​រក្សា files ដើម)
6. បន្ថែម​បទភ្លេង
ភ្ជាប់​ទូរស័ព្ទ​របស់​អ្នក​ជាមួយ iTunes រើស​យក​កន្លែងSync Ringtones ដើម្បី​អាច​ថែម​បទភ្លេង។ បន្ទាប់​មក​នៅ​លើiPhone ចូល​ទៅ Sound ដើម្បី​រើស​យក​វា៕