Breaking News
Loading...

តើធ្វើយ៉ាងណាដើម្បីបំបាត់ Control Center លើអេក្រង់ Lock Screen របស់ iOS 7?

7:07 AM
មុខងារ​មួយ​ចំនួន​របស់ iOS 7 មាន​អត្ថប្រយោជន៍​សម្រាប់​អ្នក​ប្រើ​ប្រាស់​ណាស់ ជា​ពិសេស​គឺ Control Center តែ​ម្ដង។ នៅ​ត្រង់Control Center អ្នក​ប្រើ​នឹង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បើក​ប្រើ​ឬ​មិន​ប្រើ​ក្នុង​ការ​ តភ្ជាប់​ ក៏​ដូច​ជា​ការ​ផ្លាស់​ប្ដូរ​លឿន​ពី​ស្ថាន​ភាព​របស់​ម៉ាស៊ីន។ តែ​វា​ការ​ដែល​វា​មាន​មុខ​នៅ​លើ​អេក្រង់​ជាប់​សោ(Lock Screen) ប្រហែល​ជា​មាន​ភាព​ស្មុក​ស្មាញ​បន្តិច។
បើ​សិន​ជា​អ្នក​មាន​តម្រូវ​ការ​នោះ​ អ្នក​អាច​បិទ​សកម្មភាព​របស់ Control Center នៅ​លើ​អេក្រង់​ជាប់​សោ​Lock Screen របស់ iOS 7 បាន​តាម​វិធី​ខាង​ក្រោម​នេះ៖

ចូល​ទៅ Settings ក្នុង iOS 7
នៅ​ក្នុង Settings ចុច​រើស​យក Control Center
បន្ទាប់​មក​ទៀត​រើស​យក​កន្លែង​បិទ​ត្រង់ Access on Lock Screen
Ok ដល់​ត្រឹម​នេះ​គឺ​អស់​ហើយ។
ជូនពរសំណាងល្អ!