Breaking News
Loading...

ហេតុ​អ្វី​មិន​អាច Copy File មានទំហំ​ធំ​ចូល USB Flash បាន?

7:42 AM

ចុម​ម៉េច​ក៏ Copy File អត់​ចូល? Flash សល់ Free Space សោះ​ហ្នឹង? សំនួរ​នេះ​ខ្ញុំ​ជឿ​ថា​ប្រ​ហែល​មាន​ប្រិយ​មិត្ត​ខ្លះ​ធ្លាប់​ជួប​ប្រទះ​នូវ​ បញ្ហា​នេះ​ហើយ។ ហើយ​ប្រសិន​បើ​ជា​មិន​ធ្លាប់​ជួប​នូវ​បញ្ហា​នេះ​ទេ ក៏​ប្រិយ​មិត្ត​អាច​អាន​អត្ថបទ​ខាង​ក្រោម​នេះ​ទុក​គ្រាន់​ជា​ចំណេះ​ដឹង​មួយ​ ផ្នែក​តូច​សំរាប់​ប្រិយ​មិត្ត​ដែល​ប្រើ​ប្រាស់ Computer ប្រចាំ​ថ្ងៃ។
មូល​ហេតុ​នៃ​បញ្ហា​នេះ​គឺ​បណ្តាល​មក​ពី USB Flash Drive របស់​លោក​អ្នក​ប្រើ​ប្រាស់​នូវ File System ប្រភេទFAT32 ដែល​ប្រភេទ File System នេះ​អាច​ទទួល​យក File ដែល​មាន​ទំហំ​ធំ​បំ​ផុត​នោះ​គឺ​ត្រឹម​តែ 4GBប៉ុណ្ណោះ ហើយ​ភាគ​ច្រើន​ប្រភេទ File System នេះ​នឹង​ជាប់​មក​ជា​មួយ Flash របស់​អ្នក​នៅ​ពេល​ដែល​អ្នក​ទិញ Flash ថ្មី​មក​ប្រើ​ប្រាស់។
ដំ​ណោះ​ស្រាយ ចំពោះ​ដំណោះ​ស្រាយ​វិញ​គឺ​មាន​២​របៀប៖
របៀបទី១៖ ប្រសិន​បើ Flash នោះ​ថ្មី រឺ​មាន​ឯកសារ​តិច​តួច​នៅ​ក្នុង​នោះ លោក​អ្នក Copy ឯកសារ​របស់​លោក​អ្នក​ចេញ​រួច​ធ្វើ​ការ Format ដោយ Right Click ទៅ​លើ Flash របស់​អ្នក​រួច​ជ្រើស​យក Format បន្ទាប់​មក​ត្រង់File System សូម​ជ្រើស​យក NTFS រួច​ចុច OK ជា​ការ​ស្រេច។
របៀបទី២៖ ប្រ​សិន​បើ Flash នោះ​មាន​ឯក​សារ​ច្រើន​ហើយ​លោក​អ្នក​មិន​ចង់ Copy ឯកសារ​ទាំង​នោះ ចេញ បន្ទាប់​មក​ធ្វើ​ការ Format រួច Copy ឯក​សារ​ចូល Flash វិញ​ដោយ​ធ្វើ​ការ​ចំណាយ​ពេល​យូរ នោះ​លោក​អ្នក​អាច​ធ្វើ​ការ​បំ​លែង File System ពីរ FAT32 ទៅ NTFS បាន​តាម​វិធី​សាស្រ្ត​ដូច​ខាង​ក្រោម៖
ចុច  + R បន្ទាប់​មក​វាយ cmd រួច​ចុច Enter នោះ​ផ្ទាំង Command ខ្មៅ​មួយ​នឹង​បង្ហាញ​មក បន្ទាប់​សូម​លោក​អ្នក​វាយ Convert F: /FS:NTFS
ដែល F គឺ​ជា​ទី​តាំង Drive USB របស់​អ្នក។ ប្រសិន​បើ Drive USB របស់​លោក​អ្នក​ជា Drive ផ្សេង​ដូច​ជា G រឺ H នោះ​សូម​វាយ Convert G: /FS:NTFS រឺ Convert H: /FS:NTFS រួចចុច Enter បន្ទាប់​រង់​ចាំ​នូវ​ដំណើរ​ការ​បំលែង​នេះ​បន្តិច​ជា​ការ​ស្រេច។
ពេល​នេះ​លោក​អ្នក​អាច Copy File ដែល​មាន​ទំហំ​ធំ​ចូល Flash របស់​អ្នក​បាន​ហើយ។