Breaking News
Loading...

គន្លឹះក្នុងការប្រើប្រាស់ Keyboard Shortcut

7:16 AM
ការ​ប្រើ​ប្រាស់ Keyboard Shortcut ក្នុង Windows Explorer គឺ​ជា​វិធី​សាស្រ្ត​មួយ​ជួយ​សំរួល​អោយ​អ្នក​ប្រើប្រាស់ Computer បាន​លឿន ដូច​ជា​ក្នុង​ការ​រៀប​ចំ File ផ្លាស់​ប្តូរ​ទី​តាំង​ថត​ឯកសារ (Folder) ជា​ដើម។ខាង​ក្រោម​នេះ​គឺជា Shortcut មួយ​ចំនួន​ដែល​អាច​ជួយ​សំរួល​ក្នុង​ការ​ប្រើ​ប្រាស់ Windows Explorer។
១. បើក Windows Explorer
អ្នក​អាច​បើក Windows Explorer ដោយ ចុច  + E ជាជាង​ការ​ស្វែង​រក​ My Computer ហើយ Double Click
២. បង្កើត Folder ថ្មី
ជា​ធម្មតា​អ្នក​នៅ​ពេល​ដែល​អ្នក​ចង់​បង្កើត New Folder មួយ​អ្នក​តែង​តែ Right Click > New > Folder មែនទេ? ពុំ​ចាំ​បាច់​នោះ​ទេ អ្នក​អាច​បង្កើត New Folder បាន​ដោយ​គ្រាន់​តែ​ចុច CTRL + SHIFT + N លើ Keyboard តែ​ប៉ុណ្ណោះ។
៣. Quick Access Address Bar
address bar
ចុច F4 ដើម្បី Move ទៅ​កាន់ Address Bar ដោយ​មានបង្ហាញ Dropdown ឬ ALT + D ដើម្បី Highlight ទៅលើ Address Bar ។កា​រប្រើ Shortcut Key ដើម្បី Access Address Bar វា​អាច​ជួយ​សំរួល​ល្បឿន​ការងារ​របស់​អ្នក ឧទាហរណ៍ លោក​​អ្នក​​កំពុង​តែ​រៀប​ចំ File រូប​ភាព​របស់​អ្នក​ស្រាប់​តែ​អ្នក​ចង់​បើក Website Facebook ដើម្បី Share នូវរូបភាព​ទាំង​នោះ។ អ្នក​អាច​ចូល Website Facebook ឬ Website ណា​មួយ​បាន​ដោយ​គ្រាន់​តែ​ចុច ALT + D ដើម្បី Access មក​កាន់ Address Bar បន្ទាប់​មក​វាយ​ឈ្មោះ Website ដែល​អ្នក​ចង់បើក ឧ. facebook រួចចុច CTRL + ENTER នោះ Windows Explorer និង​បើក​នូវ Browser របស់​អ្នក​ដោយ​ស្វ័យ​ប្រវត្តិ។
៤. ថតយករូបភាពដែលស្ថិតនៅលើ Screen Windows 8
Windows 8 ផ្តល់​នូវ​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ថត​យក​រូបភាព​នៅ​លើ Screen យ៉ាង​ងាយស្រួល​ដោយ​គ្រាន់​តែ​ចុច  + PNT SCR នោះ Windows 8 និង​ធ្វើ​ការ Save រូប​ភាព​នោះ​ដោយស្វ័យ​ប្រវត្តិ ដាក់​ទៅក្នុង​ទី​តាំង Libraries > Pictures > Screenshots