Breaking News
Loading...

ធ្វើ​ឲ្យ​អក្សរ Title (ចំណង​ជើង​លើ) មាន​ចលនា​រត់​តិតៗ

10:29 AM


   ដោយ​ផ្អែក​លើ​រូប​ដែល​ខ្ញុំ​បង្ហាញ​នេះ លោក​អ្នក​ច្បាស់​ជា​យល់​ច្បាស់​ហើយ​អំពី​គោល
​បំណង​ដែល​ខ្ញុំ​ចង់​បង្ហាញ នា​ពេល​នេះ។ នេះ​គឺ​ជា​ការ​ដែល​ធ្វើ​ឲ្យ​អក្សរ​ចំណង​ជើង​
ប្លកករ​រត់​ត្រឹតៗ ស្កុបៗ​មិន​លឿន​ពេក។ នេះ​ប្រហែល​ជា​គន្លឹះ​មួយ​ទៀត​ហើយ​ដែល​
ថ្មី​សម្រាប់​ប្លកករ។ តែ​ចំពោះ​ប្លក​បរទេស​វិញ មិន​មែន​ជា​ការ​ដែល​ថ្មី​នោះ​ទេ ព្រោះ​គន្លឹះ​
នេះ​ខ្ញុំ​យក​មក​ពី​ប្លក​បរទេស​ដែរ​ទេ​បាទ!។ វិធី​ដាក់​គឺ​ងាយ​ស្រួល​មហា​ស្រួល​ជា​ទី​បំផុត។ ដើម្បី​ដាក់​លោក​អ្នក​ត្រូវ​អាន​អត្ថបទ​ខាង​ក្រោម​សិន ព្រោះ​បើ​មិន​ចូល​អាន ធ្វើ​ម៉េច​បាន​
កូដ​យក​ទៅ​ដាក់ ហើយ​បើ​បាន​កូដ​ហើយ​ក៏​មិន​ដឹង​ជា​ដាក់​នៅ​ទី​ណា​ដែរ។ សូម​ចូល​អាន​អត្ថបទ​ខាង​ក្រោម ៖

៙ របៀប​ធ្វើ​ឲ្យ​អក្សរ Title (ចំណង​ជើង​លើ) មាន​ចលនា​រត់​តិតៗ ៖
- កត់ត្រា​ចូល (Log In) គណនី Blogger របស់​លោក​អ្នក។
- ចូល​ទៅ Template >> Edit HTML (សូម​មើល​រូប​ខាង​ក្រោម)

- រក​មើល​ស្លាក </head> ដោយ​ចុច​ Ctrl + F ។
- ពេល​រក​ឃើញ​ហើយ​សូម​ចម្លង​កូដ​​ដាក់​លើ​ស្លាក </head> ។ (មើល​រូប)
កូដ​ដែល​ត្រូវ​យក​ទៅ​ដាក់​ពី​លើ​ស្លាក </head>
<script type='text/javascript'>
//<![CDATA[
msg = "NAME OF BLOG";
msg = " ... " + msg;pos = 0;
function Scroll_MSG() {
document.title = msg.substring(pos, msg.length) + msg.substring(0, pos); pos++;
if (pos > msg.length) pos = 0
window.setTimeout("Scroll_MSG()",300);
}
Scroll_MSG();
//]]>
</script>

- ពេល​ធ្វើ​រួច​រាល់​ហើយ សូម Save template របស់​អ្នក​ផង។ 
*** ចំណាំ ៖ សូម​មើល​ត្រង់​កន្លែង​ដែល​​ហាយ​ឡាយ​ពណ៌​ត្រួយ​ចេក នីមួយៗ​នោះ
 ដែល​មាន ៖
- ហាយ​ឡាយ​ទី១ ៖ NAME OF BLOG  >> ឈ្មោះ​ប្លក​របស់​អ្នក​ដែល​ជា​អក្សរ​ចំណង​
ជើង​លើ​ដែល​លោក​អ្នក​ត្រូវ​ឲ្យ​រត់ (ពាក្យ​ដែល​អ្នក​ចង់​ដាក់ ដាក់​ពាក្យ​ស្អី​ក៏​បាន​ដែរ ៖
 ខ្មែរ ចិន យួន... ) :D
- ហាយ​ឡាយ​ទី២ ៖ 300 >> ជា​ល្បឿន​អក្សរ​រត់​របស់​លោក​អ្នក។