Breaking News
Loading...

Samsung Galaxy S4 ចាប់ផ្ដើមឡើងជំនាន់ Android 4.4 KitKat

6:50 AM
បើ​សិន​ជា​អ្នក​មាន​ទូរស័ព្ទ Samsung Galaxy S4 ម៉ូដែល Google Play នោះ​អ្នក​អាចនឹង​ធ្វើ​ការ​ឡើង​ជំនាន់​ទៅ​ជំនាន់​ចុង​ក្រោយ​បង្អស់​នៃ Android ពី Google បាន។ ជំនាន់​ថ្មី​របស់ Android 4.4 KitKat បច្ចុប្បន្ន​ត្រូវ​បាន​បញ្ចេញ​មក​សម្រាប់​ Samsung Galaxy S4 និង HTC One ដែល​រត់​លើ Android ពី​នាយ។
ដូចនេះ​មិន​ត្រឹម​តែ​ស៊េរី HTC One ដែល​មិន​មាន​ផ្ទៃប្រសព្វ Sense នោះ​ទេ ព្រោះ Galaxy S4 ក៏​មិន​មាន​TouchWiz ដែរ​ដោយ​ប្រើ Android KitKat វិញ។ ពេល​ទូរស័ព្ទ​រត់ Android 4.4 ដើម អ្នក​ប្រើ​អាច​ទទួល​បាន​នូវ​ផ្ទៃប្រសព្វ​ថ្មី​ស្រស់​ស្អាត សារ SMS/MMS ត្រូវ​បាន​បញ្ចូល​ជាមួយ​នឹង Hangouts លទ្ធភាព​លុប​ទូរស័ព្ទ​របស់​អ្នក​ពី​ចំងាយ​តាម Android Device Manager កម្មវិធី​ថតរូប​ល្អជាងនិង​ថ្ម​ប្រើ​បាន​យូរ​ជាងផង​ដែរ។ ជំនាន់​ថ្មី​នេះ​នឹង​មាន​អោយ​អ្នក​ទាញ​យក​តាម OTA ដោយ​អ្នក​គ្រាន់​តែ​ចូល​ទៅក្នុង menu Settings ដើម្បី​អោយ​ដឹងថា​ឧបករណ៍​របស់​អ្នក​អាច​ឡើង​បាន​ហើយ​ឬ​នៅ? ចំពោះ​អ្នក​ដែល​ប្រើ Galaxy S4 ធម្មតា​វិញប្រហែល​ជា​នឹង​ត្រូវ​រង​ចាំ​មួយ​រយៈពេល​យូរទៀត​ទើប​អាច​ឡើង​ជា​ផ្លូវការ​បាន។
តែ​សូម​កុំ​អស់​សង្ឃឹមព្រោះ​អ្នក​នៅ​អាច​ប្រើម៉ូដែល ROM CyanogenMod 11 Alpha ដែល​ទើប​នឹង​ចេញ​សម្រាប់​នាំ KitKat ទៅ​ដាក់​លើ Samsung Galaxy S4 ដោយមាន​លេខ​សំគាល់ GT-I9500។ គួរ​កត់​សំគាល់​ផង​ដែរ​ថា​ដោយ​សារ​តែ​នេះ​គឺ​ជា​ម៉ូដែល Alpha របស់ CyanogenMod ដូច​នេះ​វា​ក៏​អាច​នឹង​មាន​កំហុស​ជា​ច្រើន ដូចជា​មាន​បញ្ហា​ពេល​ភ្ជាប់​ជាមួយ​កុំព្យូទ័រ មិន​អាច​ថត​វីដេអូ គុណភាព​ការ​ហៅ​អន់ មុខងារ​បង្វិល​អេក្រង់​មិន​ដំណើរ​ការ រូបភាព​មិន​អាច​បង្ហាញ​ក្នុង​កម្មវិធី Gallery។ បើ​សិន​ជា​អ្នក​អាច​ទទួល​យក​បញ្ហា​ខាង​លើ​នេះ​ហើយ​ចង់​ប្រើ Android KitKat នោះ​អ្នក​អាចប្រើ Galaxy S4 GT-I9500 (ម៉ូដែល​ធម្មតា) អាច​មើល​ការណែនាំ​ដំឡើង​និង​ទាញ​យក​ ROM CyanogenMod 11 Alpha ត្រង់​នេះ