Breaking News
Loading...

Apple អោយ​ឡើង​កំរឹត iTunes 11.1 បន្ថែមiTunes Radio និង​ប្រើ​​ជាមួយ iOS 7

6:57 AM
Apple អោយ​ឡើង​កំរឹត iTunes 11.1 បន្ថែមiTunes Radio និង​ប្រើ​​ជាមួយ iOS 7
ក្រោយ​ពី​បាន​ដាក់​អោយ​ទាញ​យកiOS 7 ជា​ផ្លូវការ​មកApple បាន​បន្ត​ដំឡើង​កំរឹត iTunes ឡើង​សម័យ11.1 ដើម្បី​ជំនួយ​ប្រើ​បណ្ដា​ជំនាន់​របស់ iOS នេះ។ លើស​ពី​នេះ​ទៅ​ទៀត iTunes 11.1 នៅ​មាន​បន្ថែម​មុខងារ​ថ្មីៗ​និង​ធ្វើ​អោយ​ម៉ាស៊ីន​ដំណើរ​ការ​បាន​ល្អ​ជាមុន។
ការ​ផ្លាស់​ប្ដូរ​ធំបំផុត​នៅ​ក្នុង iTunes 11.1 គឺ iTunes Radio នេះ​គឺ​ជា​សេវាកម្មstream តន្រ្តី​ផ្ទាល់​លើ​បណ្ដាញ​របស់ Apple ដែល​ជួយ​អ្នក​ប្រើ​ប្រាស់​បង្កើត​​ប៉ុស្តិ៍​(station) ផ្ទាល់​ខ្លួន​ដើម្បី​ចែក​រំលែកចំរៀង​របស់​ខ្លួន។iTunes Radio តាម​ពិត​គឺ​ស្រដៀង​គ្នា​នឹង​សេវាកម្ម​ស្ដាប់​ចំរៀង​លើ​បណ្ដាញ​ដូច​ជា Spotify  Rdio... តែ​ល្អ​ជាង​ចំពោះ​អ្នក​ប្រើ iOS និង OS X iTunes Radio មិន​ត្រឹម​តែ​មាន​វត្តមាន​លើ​ iTunes សំរាប់កុំព្យូទ័រ​នោះ​ទេ​គឺ​នៅ​មាន​មុខ​លើiPhoneiPadiPod touch និង Apple TV ទៀត​ផង។

មុខងារ​មួយ​ទៀត​របស់ iTunes 11.1 នោះ​គឺ​លទ្ធភាពបង្ហាញ​ឈ្មោះ​បទ​ចំរៀង​ អ្នក​ចំរៀង​និង​ឈ្មោះ​albumតាម​រយៈ​ការ​ប្រកាស​ដំណឹង​លើ OS X។ ក្រោយ​មក​ដំណឹង​ទាំង​នេះ​​នឹង​រក្សា​ទុក​លើ​Notification
អ្នក​អាច​ទាញ​យក ​iTunes 11.1 ថ្មី​បំផុត​ពី​កន្លែង​នេះ​បាន