Breaking News
Loading...

របៀប​ដាក់​កាំ​ជ្រួច​ឲ្យ​បាញ់​បង្ហោះ​ និង​ផ្ទុះ​នៅ​ក្នុង​ប្លក

10:16 AM
   
 សួស្តី! បាទ! កូន​ប្លក​មួយ​នេះ ខាន​ដាក់​ប្រកាស​ដែល​ទាក់​ទង​នឹង​ប្លកករ​យូរ​ដែរ​ហើយ ដោយ​សារ​ខ្ញុំ​ជាប់​រវល់ រក​ដក​ឃ្លា​សឹង​តែ​មិន​បាន។ ដោយ​សារ​តែ​ចង់​ដាក់​ប្រកាស​ទាក់​ទង​នឹង​ប្លកករ​គ្មាន​គន្លឹះ​អ្វី​ប្លែកៗ សោះ ទើប​ពេល​នេះ​រក​ឃើញ​គន្លឹះ​ប្លែក​មួយ​មក​អួត​គេ ដែល​គន្លឹះ​នៅ​ពេល​នេះ​គឺ​ខ្ញុំ​សូម​ណែ​នាំ​លោក​អ្នក​ឲ្យ​ចេះ​ដាក់​កាំ​ជ្រួច​ដែល​ជា​គ្រឿង​សម្អ​សម្រាប់​ប្លកករ​របស់​យើង ដើម្បី​ឲ្យ​ប្លែក​ពី​ប្លក​ដទៃ។ សូម​ជម្រាប​ផង​ដែល​ថា នៅ​ក្នុង​ប្លកករ​ខ្មែរ​យើង​ដូច​ជា​មិន​សូវ​មាន​អ្នក​ដាក់​នូវ​គន្លឹះ​មួយ​នេះ​ប៉ុន្មាន​ទេ ទើប​ខ្ញុំ​សូម​ណែ​នាំ​តែ​ម្តង​ទៅ​ក្រែង​មាន​អ្នក​ចង់​ដាក់ តែ​មិន​ចេះ។ មុន​នឹង​លោក​អ្នក​ដាក់​លោក​អ្នក​គួរ​តែ​ដឹង​ពី​គុណ​សម្បត្តិ និង​គុណ វិបត្តិ​របស់​វា​សិន។ ចំពោះ​គុណ​សម្បត្តិ ៖ វា​ជា​គ្រឿង​លម្អ​ប្លក​មួយ​បែប​ដែល​មាន​លក្ខណៈ​ស្រស់​ស្អាត​ប្លែក និង​មិន​ធ្វើ​ឲ្យ​ប្លក​ខូច​ទ្រង់​ទ្រាយ​នោះ​ទេ មួយ​វិញ​ទៀត អាច​យក​ទៅ​ដាក់​ក្នុង​គេ​ហទំព័រ​បង្អួត​គ្រូ​បាន​ទៀត។ ចំណែក​ឯ​គុណ​សម្បត្តិ​របស់​វា​វិញ ៖ វា​ធ្វើ​ឲ្យ​ប្លក​របស់​យើង​មាន​ដំណើរ​ការ​យឺត ប្រៀប​ដូច​ជា​យើង​កំពុង​យក​កង់ ដឹក​ទឹក​មួយ​ធុង​ធំ ឡើង​ទៅ​វត្ត​នៅ​លើ​ភ្នំអញ្ចឹង​បាទ! :D។ ចំពោះ​វិធី​ដាក់ សូម​មើល​ខាង​ក្រោម​នេះ​ទាន​ប្រុស-ស្រី ៖ 

៙ ​របៀប​ដាក់​កាំ​ជ្រួច​ឲ្យ​បាញ់​បង្ហោះ​ និង​ផ្ទុះ​​ ៖ 
- កត់ត្រា​ចូល (Log In) គណនី Blogger របស់​លោក​អ្នក។
- ចូល​ទៅ Layout >> Addd a Gadget (សូម​មើល​រូប​ខាង​ក្រោម)
- រមូល (Scroll) ​ចុះ​ក្រោមរក​មើល Gadget ឈ្មោះ​ថា HTML/JavaScript (សូម​មើល​រូប​)
- ចម្លង​កូដ​ខាង​ក្រោម​​នេះ យក​ទៅ​បិទភ្ជាប់​ក្នុង​ HTML/JavaScript ហើយ​ Save និង​ចាប់​ទាញ​វា​ដាក់​កន្លែង​សម​រម្យ​ណា​មួយ​ដែល​លោក​ លោក​ស្រី អ្នក​នាង​កញ្ញា​ស្រួល​ចំណាំ។ :D
៙ គួរ​ដឹង ៖ ចំពោះ​ឈ្មោះ widget (Title) មិន​ដាក់​ទេ
កូដ​ដែល​ត្រូវ​យក​ទៅ​ដាក់​ក្នុង​ប្រអប់ HTML/JavaScript

<script type='text/javascript' src='http://dl.dropbox.com/u/80435960/FireWorksNewYear.js'></script>