ទាក់ទងនិងសំនួរខាងលើ មានអ្នកប្រើ Facebook មួយចំនួនគាត់ទៅ unfriend តែវាមិនមានប្រសិទ្ធភាពប៉ុន្មានទេ ព្រោះគេនៅអាចបន្តការតាមដានសកម្មភាពរបស់អ្នកបាននៅឡើយ ដូចនេះដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពជាងនេះ គឺត្រូវ block អ្នកនោះតែម្ដង។ ការធ្វើបែបនេះវាមានប្រសិទ្ធភាពខ្លាំងណាស់ ដោយហេតុថាពេល block រួចសូម្បីតែ ស្វែងរកឈ្មោះរបស់អ្នកក៏ពួកគេមិនអាចរកឃើញដែរ ហើយវាបានធ្វើការ unfriend រួចជាស្រេចតែម្ដង។
របៀបធ្វើការ Block ៖
ចូលទៅកាន់ទំព័រ Facebook របស់អ្នក
របៀបទី១
- នៅត្រង់ពាក្យ Blocked People and Apps យកពាក្យ Manage Blocking
- នៅ Block users ផ្នែកខាងស្ដាំដៃត្រង់ពាក្យ Name ធ្វើការបំពេញឈ្មោះនរណាម្នាក់ដែលអ្នកចង់ block រួចចុច Enter ហើយរកភិនភាគម្នាក់នោះ
- បន្ទាប់មកចុចលើពាក្យថា block
- ចូលទៅកាន់ profile របស់អ្នកនោះ ចុចសញ្ញា settings ខាងស្ដាំជាប់ Message
- យកពាក្យ Report/Block….
- Check (ចុច) លើប្រអប់ខាងឆ្វេង Block…
- ចុចលើពាក្យ Continue ជាការស្រេច
- ចូលទៅកាន់ Pravacy settings
- ត្រង់ពាក្យ Blocked People and Apps យកពាក្យ Manage Blocking
- នៅ Block users ផ្នែកខាងស្ដាំដៃត្រង់ពាក្យនៅខាងក្រោមប្រអប់ Name: និង Email: អ្នកនឹងឃើញឈ្មោះ មិត្តដែលអ្នកបាន blocked ដូចនេះសូមចុចលើពាក្យ Unblock នៅខាងក្រោយឈ្មោះមិត្តអ្នក
- ពេលនេះអ្នកអាចទំនាក់ទំនងសារជាថ្មីជាមួយមិត្តអ្នកហើយ