ថ្មីៗនេះ កូនខ្មែរមួយក្រុមបានបង្កើតក្តារចុចភាសាខ្មែរ ៥ ជួរនៅលើ iPad ដោយបាន Update ស្រះបន្ថែមទៀត ដែលនឹងផ្តល់ភាពងាយស្រួលក្នុងការវាយអក្សរខ្មែរ។ យ៉ាងណាមិញ មានប្រិយមិត្តមួយចំនួនមានចម្ងល់ពីរបៀបដំឡើងក្តារចុច ៥ ជួរភាសាខ្មែរនេះប្រើប្រាស់។ អីចឹងទេ ដើម្បីឆ្លើយតបតាមសំណូមពរ Sabay សូមបង្ហាញពីរបៀបដំឡើងក្ដារចុចភាសាខ្មែរ ៥ ជួរនៅលើ iPad ដើម្បីឲ្យប្រិយមិត្តអាចសាកល្បងប្រើប្រាស់ ងាយស្រួលក្នុងការបំពេញកិច្ចការងារនិងការកម្សាន្តផ្សេងៗតាមតម្រូវការ។
១. បើក iPad រួចចូលទៅកាន់ icon មួយឈ្មោះថា Cydia
២. បន្ទាប់យើងឃើញផ្ទាំង Cydia លេចចេញមក
៣. ពេលនោះចូលទៅប៊ូតុង Sources ពេលនោះបង្ហាញផ្ទាំង Source ដូចក្នុងរូប
៤. នៅក្នុងផ្ទាំង Sources សូមចុច ប៊ូតុង Edit
៥. បន្ទាប់មកយើងចុចប៊ូតុង Add ដើម្បីបញ្ចូល link ខ្មែរ
៦. ពេលនេះយើងត្រូវវាយបញ្ចូល ( 4Khmeriphone/sp/ ) ដូចរូបបន្ទាប់មកចុច ប៊ូតុង Add Sources
៧. នេះជាដំណើរការនៃការ Add Sources ខ្មែរ
៨. ពេលរួចរាល់ហើយសូមចុចប៊ូតុង Return to Cydia
៩. ពេលនេះមាន Sources ថ្មីមួយឈ្មោះថា 4Khmeriphone Team
១០. បន្ទាប់ពីចូលកាន់ Sources នោះយើងត្រូវជ្រើសដំឡើង Font Khmer & 5 rows iPhone keyboard
១១ . ចុច Modify ដើម្បី install Font khmer មើលរូប
១២. រួចហើយចាកចេញមកដើម ហើយចូលកាន់ Setting
១៣. ជ្រើសរើសយក General
១៤. ជ្រើសរើសយក Keyboard
១៥. ជ្រើសរើសយក Keyboards
១៦. ជ្រើសរើសយក Add New Keyboard
១៧. បន្ទាប់រកមើលពាក្យថា ក្ដារចុចខ្មែរ ដែលនៅខាងក្រោមគេ
១៨. រួចរាល់អស់ហើយចាកចេញទៅសាកល្បងមើល Keyboard