ធ្លាប់ទេ ពេលខ្លះអ្នកមិនចង់ឱ្យ user ណាម្នាក់ប្រើប្រាស់កម្មវិធីមាននៅលើកុំព្យូទ័រ។ ជាវិធីសាស្ត្រដ៏ប្រសើរគួរយកមកប្រើដែរ ជាក់ស្ដែងប្រិយមិត្តអាចប្រើសម្រាប់បិទហ្គេមផ្សេងៗដែលមាននៅលើកុំព្យូទ័រ មិនចង់ឱ្យក្មេងៗលេង ឬបិទប្រភេទកម្មវិធីមួយចំនួនដែលមានជាប់ពាក់ព័ន្ធនឹងឯកសារផ្ទាល់ខ្លួនជាដើម។
នៅទំព័រនេះ សូមបង្ហាញពីរបៀបបិទដោយមិនអនុញ្ញាតឱ្យ user ណាដែលបានកំណត់ប្រើកម្មវិធីដែលបានបិទតាម AppLocker ដែលមាននៅក្នុង gpedit.msc។ សូមមើលតាមជំហានបន្តបន្ទាប់ដូចខាងក្រោម៖
១. ចូលទៅប្រអប់ Search រួចវាយបញ្ចូល gpedit.msc រួច Enter (បញ្ជាក់៖ ត្រូវមាន សិទ្ធិជា Administrator)។ រួចចូលទៅ Computer Configuration → Windows Settings → Security Settings → Application Control → AppLocker។ បន្ទាប់មកចុចលើ Configure rule enforcement រួចនឹងចេញផ្ទាំង AppLocker Properties។ ត្រង់នេះសូមធីកយក Configured ដែលមាននៅក្នុង Executable rules ហើយចុចប៊ូតុង OK។
២. បន្ទាប់មកចុចលើ Executable Rules រួចចុច mouse ស្ដាំរើសយកឃ្លា Create New Rule។ បន្ទាប់មកចូលទៅ Permissions ហើយរើសយក Deny ដែលមាននៅក្នុង Action និងចុចលើប៊ូតុង Select ដើម្បីកំណត់ឈ្មោះ user ដែលចង់បិទសិទ្ធិ (អ្នកត្រូវវាយឈ្មោះឱ្យត្រឹមត្រូវនៅក្នុងប្រអប់ Enter the object name to select រួចចុចលើប៊ូតុង Check Names) រួចចុច OK។
៣. ក្រោយមកទៀតចុចលើប៊ូតុង Next ហើយរើសយក Path និងបន្តចុច Next រួចចុចលើ Browser Folder ដើម្បីបើកទៅរក folder កម្មវិធីណាដែលអ្នកចង់បិទសិទ្ធិ (ឧទហរណ៍ បិទកម្មវិធី iTunes) និងចុច OK។ រួចហើយ ចុច Next → Next → Create → Yes។
៤. ចប់សព្វគ្រប់ហើយ ត្រូវ enable service មួយឈ្មោះថា Application Identity ដែលមាននៅក្នុង Computer Management រួចចុច mouse ពីរដង (Double Click) លើនោះ។ ក្រោយមកផ្ទាំងថ្មី Application Identity Properties (Local Computer) នឹងបង្ហាញ ត្រង់នេះសូមរើសយក Automatic នៅត្រង់ Startup type និងចុចលើប៊ូតុង Start → OK ហើយ restart កុំព្យូទ័រម្ដងជាការស្រេច។
ជាពេលវេលាសាកល្បងបើកកម្មវិធីហើយ។ អ្នកអាចបើកកម្មវិធីដែលបានបិទ ពេលនោះនឹងបង្ហាញសារដូចខាងក្រោម៖
បើចង់បើកឱ្យដំណើរការវិញបាន ត្រូវចូលតាមជំហានខាងលើត្រង់ Executable Rules។ ត្រូវ Delete រាល់ Action ទាំងអស់នោះចោល រួចបញ្ឈប់ service Application Identity ដោយយកពាក្យ Stop ហើយ restart កុំព្យូទ័រម្ដងជាការស្រេច។