ជាទូទៅដើម្បីប្រើប្រាស់ Khmer Unicode បាន អ្នកប្រើប្រាស់ Android Device ទាំងអស់ចាំបាច់ត្រូវ Root ទូរសព្ទរបស់ខ្លួន ។ នេះជាលក្ខណៈពិសេសមួយពីការ Root Android Device។ ប៉ុន្តែទំព័រនេះ Sabay សូមបង្ហាញពីការដំឡើង Khmer Unicode ដោយមិនចាំបាច់ Root អ្វីឡើយ។ ចង់ដឹងទេ គេម៉េចទៅ?
ការដំឡើង Khmer Unicode តាមវិធីដោយមិនបាច់ Root នេះ អាចធ្វើទៅបានលុះត្រាតែទូរសព្ទនោះប្រើ Android Version ចាប់ពី Jelly Bean (Verion 4.1) ឡើងទៅ ហើយប្រើបានគ្រប់ Samsung Device ទាំងអស់ លើកលែងតែ Galaxy Note II ប៉ុណ្ណោះដែលត្រូវធ្វើតាមវិធីផ្សេងទៀត។
ដើម្បីដំឡើង Khmer Unicode តាមវិធីងាយស្រួលនេះ អ្នកប្រើប្រាស់ចាំបាច់ដំឡើង File Khmer.apk ទៅក្នុងទូរសព្ទ។ ចុចទីនេះ ដើម្បីទាញយក។
បន្ទាប់ពីដំឡើង File Khmer.apk ហើយ ប្រិយមិត្តត្រូវ Restart ទូរសព្ទ បន្ទាប់មកសូមចូលទៅកាន់ Settings->Display->Font style បន្ទាប់មកជ្រើសរើសពុម្ពអក្សរខ្មែរ។
សាកល្បងចូលទៅកាន់គេហទំព័រណាមួយ ដែលប្រើប្រាស់ Khmer Unicode។ ដើម្បីឲ្យទូរសព្ទដៃរបស់អ្នកអាចវាយអក្សរខ្មែរបាន ប្រិយមិត្តត្រូវមានកម្មវិធី Keyboard មួយចំនួនដូចជា៖ Phum Keyboard ឬក៏ MultiLing Keyboard។ ប្រិយមិត្តអាចធ្វើការទាញយកកម្មវិធីទាំងនេះ តាមរយៈ Google Play Store បានដោយមិនគិតថ្លៃ។