ប្រិយមិត្តអ្នកប្រើទូរសព្ទ iPhone ជាមួយនឹងប្រព័ន្ធប្រតិបត្តិការថ្មី iOS 7 ពិតលែងខ្វល់ខ្វាយនឹងលេខទូរសព្ទណាដែលខល ឬSMS មកញ៉ែតាប៉ែរំខានទៀតហើយ ព្រោះ iOS 7 អាចឲ្យប្រិយមិត្តប្លក់ឬបិទលេខនោះមិនឲ្យខលឬSMS ចូលបានយ៉ាងងាយ។
ដូច្នេះ ថ្ងៃនេះ Sabay សូមណែនាំតិចនិកងាយស្រួលដល់ប្រិយមិត្តដែលចង់ប្លក់លេខណាតាប៉ែ៖
របៀបប្លក់ខល៖
១. ចូលទៅកាន់ Phone app រួចចុចយក Favorites ឬ Recents រួចចុចលើសញ្ញាអក្សរ i (info icon) ដែលនៅជាប់នឹងឈ្មោះ ឬ លេខដែលអ្នកចង់ប្លក់។
២. រំកិលចុះក្រោមបង្អស់ រួចចុចលើពាក្យ “Block this caller” ជាការស្រេចតែម្ដង។
២. រំកិលចុះក្រោមបង្អស់ រួចចុចលើពាក្យ “Block this caller” ជាការស្រេចតែម្ដង។
បើមិនអីចឹងទេ អ្នកអាច៖
១. ចូលទៅកាន់ Phone app រួចចុចយក Contacts រួចចុចលើឈ្មោះដែលអ្នកចង់ប្លក់។
២. រំកិលចុះក្រោមបង្អស់ រួចចុចលើពាក្យ “Block this caller” ។
១. ចូលទៅកាន់ Phone app រួចចុចយក Contacts រួចចុចលើឈ្មោះដែលអ្នកចង់ប្លក់។
២. រំកិលចុះក្រោមបង្អស់ រួចចុចលើពាក្យ “Block this caller” ។