Drive ដែលប្រព័ន្ធប្រតិបត្តិការ Windows ស្ថិតនៅឬហៅថា Primary hard drive នោះភាគច្រើនឃើញដំឡើងចូលទៅលើ Drive (C:) ដូច្នេះឧទាហរណ៍វាជា Drive Windows ស្ថិតនៅ។ បើសិនអ្នកប្រើ Drive (C:) ស្ទើរតែគ្មានកន្លែងទំនេរសម្រាប់ផ្ទុកទិន្នន័យបន្តនោះ វាអាចនឹងធ្វើឱ្យដំណើរការរបស់កុំព្យូទ័រយឺតបាន ឬជួនកាលរហូតដល់គាំងទៀតផង។
នេះអាចនិយាយបានថា Drive (C:) ជាឃ្លាំងទំនិញដ៌សំខាន់សម្រាប់ផ្ទុកវត្ថុនានានៅក្នុងនោះ តែបើឃ្លាំងពេញហើយនោះនឹងមិនអាចបន្តផ្ទុកទៀតបាននោះទេ។ ទោះបីជា យើងព្យាយាមរកកន្លែងសេសសល់ដ៏តិចតួចស្ដួចស្ដើងនោះឃើញមាន ក៏ត្រូវចំណាយពេលរក ព្រមទាំងរៀបចំទុកដាក់អីវែអីវ៉ាន់ឱ្យមានគំលាតយ៉ាងគៀកគ្នាខ្លាំងបំផុតដែរ ត្រូវទេ។ hard drive ក៏ដូច្នោះដែរ កាលណាទំហំសល់តិច ធ្វើឱ្យការបោះទិន្នន័យចេញចូលមានសភាពយឺតយ៉ាវ។
មិនសូវប៉ុន្មានទេ អារឿងយឺតតែអាចឈានដល់គាំងកុំព្យូទ័រទាំងមូលក៏ថាបាន ព្រោះវានឹងទាមទារឱ្យមានកន្លែងទំនេរពិតប្រកាដគ្រប់គ្រាន់មួយដែលអាចបំពេញដំណើរការការងារផ្សេងៗបាន។
ដំណោះស្រាយ៖
- លុប file និង folder ណាដែលមិនសំខាន់ចោល
- ដើម្បីលុបរាល់ temporary សូមចុច KeyWindows + R
- រួចហើយវាយ %temp% នៅក្នុង Run ដើម្បីចូលទៅទីតាំងឯកសារអត់ប្រយោជន៍គឺ account របស់ user និងលុបចោលមាន temporary file និង folder។
- ចុច [Ctrl] + [A] ដើម្បីជ្រើសរើសយក file និង folder ដែលមានទាំងអស់រួចចុចស្ដាំ mouse (right-click) ហើយជ្រើសរើយយកពាក្យ Delete។
- (បញ្ជាក់៖ មុនពេលលុប file និង folder ទាំងនោះសូមបិទកម្មវិធីដែលបានបើកឱ្យអស់ជាមុនសិន ប្រសិនបើនៅពេល message បង្ហាញថា File In Use សូមចុច Skip ហើយបិទកម្មវិធីដែលនៅសេសសល់ រួចព្យាយាមលុបម្ដងទៀត)
- លុបកម្មវិធីមិនប្រើចេញ
- ដើម្បីលុបកម្មវិធីដែលបានដំឡើងលើកុំព្យូទ័រសូមចុចលើ Start Button រួចរើសយក Control Panel ហើយចូលទៅ Program and Features (សម្រាប់ Windows 7) ឬ Add or Remove Program (សម្រាប់ Windows XP)
- បន្ទាប់មកជ្រើសរើសកម្មវិធីណាដែលគិតថាមិនប្រើប្រាស់ ហើយ select លើនោះរួច right-click យកពាក្យថា Unistall។
- បិទហើយបើក System Restore មកវិញ
- បិទហើយបើក System Restore មកវិញ ដើម្បីលុប file restore point របស់ Windows ដែលបានបង្កើតព្រោះក្នុងរយៈពេលយូរៗទៅ file restore point កាន់តែធំឡើងៗធ្វើឱ្យអស់ Space នៅលើ Hard Disk។
- របៀបបិទ System Restore
- ចូលទៅកាន់ Start Menu ដោយចុចលើ Button Start ហើយរើសយក Controll Panel → System
- បន្ទាប់មករើសយក System protection ហើយចុចលើប៊ូតុង Configure ដើម្បីប្ដូរជម្រើសរបស់ System Restore
- ជ្រើសយក Turn off system protection ដើម្បីបញ្ចប់ System Restore ដូច្នេះ file restore point គឺត្រូវបានលុប ហើយចុចលើប៊ូតុង OK។
- បន្ទាប់ពីចុច OK អ្នកនឹងទទួលបាន message សួរបញ្ជាក់ថា ពិតជាចង់លុបរាល់ file restore មែនឬអត់ សូមចុច Yes ដើម្បីដំណើរការលុប។
- របៀបបើក System Restore វិញ
- សូមធ្វើតាមដូចជំហានខាងលើដដែលរហូតដល់ចំណុច Configure សូមជ្រើសរើសយក Restore system settings and previous versions of file រួចចុច OK → OK ដើម្បីបទ System Properies។
(បញ្ជាក់៖ នៅពេលអ្នកបិទ System Restore មានន័យថា អ្នកមិនអាច restore នូវ System configuration ពីមុនៗវិញបានទេ ព្រោះ file restore point ត្រូវបានលុប។ អ្នកអាច restore នូវ System configuration បានតែពីពេលលោកអ្នកបើក system restore មកវិញតែប៉ុណ្ណោះ)។
យល់ល្អនៅពេលដែលដំឡើង Windows គួរចែកទំហំ Drive (C:) ឱ្យបានធំទើបប្រសើរ ជៀសវាង Setup កម្មវិធីបន្ថែមឆាប់ពេញ។