ប៊ូតុង Home នៅលើ iPhone តែងចុចប្រើជាញឹកញាប់។ ការបើកចូលទៅកម្មវិធីណាមួយ ឬហ្គេមប្រសិនបើចង់ផ្លាស់ចូលទៅកាន់ Home Screen នោះនឹងត្រូវប្រើប៊ូតុង Home ជាពុំខាន។ ការចុចប្រើជាញឹកញាប់យូរៗទៅនឹងអាចបណ្ដាលឱ្យខូចក៏ថាបាន។ តែចាប់តាំងពី iOS 5.0 ឡើងទៅ Apple បានបញ្ចូលមុខងារថ្មីឈ្មោះ AssistiveTouch ភ្ជាប់មកជាស្រេចនៅលើប្រព័ន្ធប្រតិបត្តិការនេះ។
តែទោះជាយ៉ាងណា មុខងារថ្មី AssistiveTouch ហាក់នៅមានភាពពិបាកប្រើនៅឡើយ ដោយសារនៅពេល enable រួច វាបង្ហាញប៊ូតុង AssistiveTouch សណ្ឋានជារាងការ៉េដែលមានរង្វង់ពណ៌សនៅផ្ទៃកណ្ដាលមកលើផ្ទៃអេក្រង់ (screen)។ ដោយសារតែបែបនេះ ធ្វើឱ្យអ្នកប្រើលំបាកព្រោះវាបាំងនូវកម្មវិធី ក៏ដូចជាពេលកំពុងលេងហ្គេមជាដើម។ ចុះក្រៅពី AssistiveTouch នៅមានមធ្យោបាយអ្វីផ្សេងបញ្ចៀសពីការប្រើប៊ូតុង Home បានដែរឬទេ?
សូមលើកយកកម្មវិធីមានមុខងារដូចគ្នានេះដែរ តែមិនបង្កការលំបាកក្នុងពេលប្រើ នោះគឺ Zephyr មកបង្ហាញជូនដល់ប្រិយមិត្តបានដឹង។ Zephyr ឌីហ្សាញឡើងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើក្នុងការផ្លាស់ប្ដូរទំព័រទៅកាន់ Home Screen ដោយពុំចាំបាច់ចុចលើប៊ូតុង Home ឡើយ។
ដើម្បីទាញយក Zephyr សូមអនុវត្តតាមជំហានខាងក្រោម៖
១) ចូលទៅកាន់ Cydia → Manage → Source → Edit → Add រួចវាយឃ្លា (http://repo.icr8zy.net/) រួចចុច Add Source → Add Anyway រួចពី Update រួច សូមចុចលើប៊ូតុង Return to Cydia។ មើលរូប៖
២) បន្ទាប់មករកមើលឃ្លា iCr8zy Repository រួចចុចចូលទៅកាន់វា។ បន្ទាប់មកទៀតរំកិលចុះក្រោមរកមើលឃ្លា Zephyr និងចុងក្រោយចុចប៊ូតុង Install → Confirm ជាការស្រេច។ (ត្រូវរងចាំការដំឡើងមួយស្របកសិន)
៣) បន្ទាប់ពីដំឡើងបានជោគជ័យហើយ ត្រូវចុចលើប៊ូតុង Restart SpringBoard។ រង់ចាំឱ្យម៉ាស៊ីនធ្វើការ refresh មួយភ្លែតសិន។
ជាចុងក្រោយយើងនឹងទទួលបានកម្មវិធី Zephyr មកប្រើប្រាស់។ ចង់ដឹងថា តើដំឡើងជោគជ័យហើយឬនៅ សូមចូលទៅមើលនៅក្នុង Setting រួចរំកិលចុះក្រោម រកមើលឈ្មោះកម្មវិធី Zephyr។
នៅពេលនេះ អ្នកអាចប្រើមុខងាររបស់ Zephyr បានហើយ។ ឧទាហរណ៍នៅពេលចុចចូលទៅកាន់កម្មវិធីណាមួយនោះ អ្នកគ្រាន់តែចាប់អូសពីក្រោមឡើងទៅលើ នោះនឹងទៅកាន់ Home Screen វិញ។ (អ្នកក៏អាចកំណត់ជម្រើសផ្សេងៗនៅលើ Zephyr ផងដែរ)
កាន់តែច្បាស់ សូមប្រិយមិត្តបន្តទស្សនាការបង្ហាញដូចខាងក្រោមនេះ
ចុះប្រិយមិត្តវិញ តើកំពុងប្រើ Zephyr ហើយឬនៅ? តើនៅស្គាល់កម្មវិធីណាផ្សេងទៀត ដែលមានមុខងារដូចគ្នានេះដែរអត់?