របៀបកំណត់ការជូនដំណឹងពី Group មកកាន់គណនី Facebook របស់អ្នក ៖
- សូមចូលទៅកាន់គណនី Facebook របស់អ្នក
- ចុចសញ្ញារង្វង់មូលតូច(រាងជាក្រលាក់ៗ)នៅក្បែរ Home -> ចូលទៅកាន់ Privacy Settings
- រំកិលទំព័រចុះក្រោម រកពាក្យ Notifcations រូចចុចទៅលើពាក្យ “Edit” នៅខាងក្រោយនៃពាក្យ ‘Group activity‘ ដូចរូបខាងក្រោម
- បន្ទាប់មកអ្នកនឹងទទួលបានផ្ទាំងដូចរូបខាងក្រោម
- ដូចរូបខាងលើ សូមចុចទៅលើ ប្រអប់ដែលស្ថិតនៅខាងក្រោយឈ្មោះនៃ Group ណាមួយដែលអ្នកចង់ធ្វើការកំណត់រួចជ្រើសរើសយកនូវប្រភេទការជូន ដំណឹងដូចជា :
- “All Posts” មានន័យថា ទទួលការជូនដំណឹងគ្រប់ពេលដែលមាន post ថ្មីៗនៅក្នុង Group មួយនោះ
- “Friends’s Posts” មានន័យថា ទទួលការជូនដំណឹងពី Group តែពេលមានមិត្តរបស់អ្នក post ប៉ុណ្ណោះ
- “Off” មានន័យថា គឺអ្នកមិនចង់ទទួលការជូនដំណឹងពី Group ទាំងស្រុងទោះបីជាមាននរណា post ក៏ដោយ
- នៅពេលដែលកំណត់ទៅលើ Group នីមួយៗរួចរាល់ហើយសូមចុចលើពាក្យថា Close ដែលនៅផ្នែកខាងក្រោមនៃផ្ទាំង Groups នោះជាការស្រេច