នៅក្នុង Windows 8 មាននូវ System ថ្មីមួយគឺ File History Backup ដែលជំនួសទៅដោយ Windows 7 backup tools។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ, Windows 8 នៅតែមាននូវ Windows 7 backup tools ដែលជា tools ដ៏មានប្រយោជន៍សម្រាប់បង្កើតនូវ Full System image backups។
ការបង្កើតនូវ Full System Backup
ដើម្បី Access ចូលទៅក្នុង Windows 7 Backup tools, មុនដំបូងយើងត្រូវចុច Windows Key + W រួចវាយពាក្យ File recovery ។ ពេលនោះយើងនឹងឃើញនូវពាក្យថា Windows 7 File Recovery នៅខាងឆ្វេងដៃ
យើងត្រូវចុចលើវា ពេលនោះផ្ទាំង Windows 7 File Recovery នឹងលោតចេញមក, ចុចលើពាក្យ Create a system image ដូចរូប៖
បន្ទាប់មកយើងត្រូវជ្រើសរើសនូវទីកន្លែងសម្រាប់ផ្ទុក System image ដែលយើងបាន Backup នោះ, យើងអាចផ្ទុកវានូវលើ Hard Disk, នៅលើ DVDs ឬក៏នៅលើទីតាំងណាមួយនៅលើ Network។
ការ Restore នូវ Full System Backup
ដើម្បី Restore Full System Backup, ដំបូងយើងត្រូវចុច Windows Key + C, ហើយចុច Setting រួច Select Change PC settings
បន្ទាប់មកជ្រើសរើសយក General ហើយអូសចុះក្រោមរហូតដល់ឃើញ Advanced startup option, ហើយចុចប៊ូតុង Restart now ដើម្បីចូលទៅក្នុង Advanced startup options menu
ពេលចូលទៅដល់ផ្ទាំង Advanced Option, ជ្រើសរើសយក Troubleshoot > Advanced Options > System Image Recovery. ពេលនោះយើងនឹងអាចជ្រើសរើសនូវ System image ដើម្បី Restore Backup របស់យើងបានហើយ។ នៅទីបញ្ចប់យើងប្រាកដជាអាចប្រើ Windows 7 Backup Tools នៅក្នុង Windows 8 បានយ៉ាងងាយស្រួល៕