ប្រិយមិត្តដែលជាអតិថិជនប្រើ iPhone ទាំងអស់ប្រហែលជាមានជំនឿតៗគ្នាថា រាល់ការ update ឡើងទៅ iOS ជំនាន់ថ្មី នឹងធ្វើឱ្យ iPhone ខ្សោយថ្ម ឬស៊ីថ្មខ្លាំងជាងមុន។ មិនខុសនោះទេ ជាក់ស្ដែង ដូច iOS 7 ជាដើម ហាក់នៅតែមានបញ្ហាថ្ម នៅពេលយកមកដំឡើងប្រើលើ iPhone និង iPad។
អ្នកប្រើតែងមានតិចនិករៀងៗខ្លួនក្នុងការបញ្ចៀសពីការស៊ីថ្មខ្លាំងនេះ ដោយការចូលទៅបិតមុខងារមួយចំនួននៅក្នុង Settings។ ទំព័រនេះ Sabay សូមលើយករបៀបថ្មី ឱ្យថ្មកាន់បានយូរនៅលើ iPhone ដែលដំឡើងប្រើជាមួយប្រព័ន្ធប្រតិបត្តិការ iOS 7។ តាមបទពិសោធន៍របស់អ្នកប្រើ iPhone 4S នៅស្រុកខ្មែរម្នាក់ដែលបាន update ពី iOS 6.1.3 ឡើងទៅ iOS 7 បានឱ្យដឹងថា “ក្រោយ update ប្រើ iOS 7 ហើយដូចជាគ្មានបញ្ហាថ្មអីនោះទេ ប៉ុន្តែចង់ឱ្យថ្មកាន់បានយូរជាងនេះទៀត ទើបលោកបិទតាមវិធីនេះ (គន្លឹះដែលកំពុងប្រាប់នេះ)”។ “មុនពេលបិទមុខងារក្នុង Settings ដូចជាស៊ីថ្មច្រើនគួរសមដែរ តែក្រោយពីបទរួច ឃើញថាមានប្រសិទ្ធភាពណាស់ បើកចោល (Standby) ជាងកន្លឹះថ្ងៃ ស៊ីថ្មអស់តែ ១កាំ ២កាំប៉ុណ្ណោះ”។
សូមតាមដាន និងអនុវត្តទាំងអស់គ្នាដូចខាងក្រោម៖
១. បិទ Background App Refreshes៖ ជាចំណុចធំជាងគេដែលធ្វើឱ្យស៊ីថាមពលថ្មខ្លាំង ប្រសិនបើអ្នកបើក (enable) លើនេះ។ ដូច្នេះប្រសិនអ្នកចង់ឱ្យមពលថ្មប្រើប្រាស់យូរជាងមុន គួរបិទ (turn off) មុខងារនេះ។ ដើម្បីបិទ ត្រូវចូលទៅ Settings → General → Background App Refresh។
២. បិទ Automatic App Update៖ ដូចតែ background refreshes អីចឹងដែរ បញ្ឈប់ការ update app ស្វ័យប្រវត្តិនៅលើ iOS 7 ក៏ជាផ្នែករួមផ្សំបង្កើនអាយុកាលនៃថ្មបានមួយកម្រិតទៀត។ ដើម្បីបិទ ត្រូវចូលទៅ Settings → iTunes & App Store → Automatic Downloads។
៣. បិទ Location Service៖ មិនជារឿងប្លែកអ្វីនោះឡើយ ព្រោះថានៅក្នុងមុខងារ Location Service នេះ មានទំនាក់ទំនងជាចាំបាច់ជាមួយ Wi-Fi និង GPS chip ដើម្បីបង្ហាញទីតាំងភូមិសាស្ត្រ។ អ្នកអាចបិទសេវាកម្ម Location ទាំងអស់ ឬមួយចំនួនដោយចូលតាម Settings → Privacy → Location Services។
៤. ប្ដូរ wallpapers ពី Magic ទៅ Stills៖ នេះជាចំណុចរួមផ្សំធំមួយផងដែរក្នុងការបង្កើនអាយុកាលនៃថ្ម។ ដូចប្រិយមិត្តបានដឹងមកហើយថា ការលេងស្ទីលរូប wallpaper ច្រើនក៏ធ្វើឱ្យឆាប់អស់ថ្មផងដែរ។ ជាក់ស្ដែង នៅចំណុចនេះ សូមណែនាំឱ្យប្រិយមិត្តប្ដូរពី Magic Wallpaper ដែលមាននៅលើ iOS 7 មកជា Stills វិញ ព្រោះអាចធ្វើឱ្យ iPhone របស់អ្នកកាន់ថ្មបានយូរថែមមួយកម្រិតទៀត។ ដើម្បីបិទ សូមចូលទៅ Settings → Wallpapers & Brightness → Choose Wallpaper → Stills ជាការស្រេច។