Candy Crush កំពុងតែទទួលការពេញនិយមលេងកម្សាន្តរបស់ប្រិយមិត្តជុំវិញពិភពលោក។ Candy Crush អាចលេងបានគ្រប់ Smart Device មិនថាពពួក Apple , Samsung និង Smartphone ដទៃទៀត ដែលដំណើរការណ៍ដោយ Android និង iOS។
ប៉ុន្តែអ្វីគួរធុញទ្រាំបំផុតនោះគឺពេលដែលប្រិយមិត្តលេង Candy Crush ចាញ់ចាប់ពី ៤ ដងឡើងទៅ វានឹងបង្ហាញផ្ទាំងពេលវេលាមួយឲ្យរង់ចាំ ដែលមានរយៈពេលអាចពី ១៨ ទៅ ២០ នាទីទើបអាចលេងបន្តទៀតបាន ដែលនេះពិតជារំខានចិត្តខ្លាំងណាស់។
ប៉ុន្តែ លែងជាបញ្ហាទៀតហើយ Sabay សូមបង្ហាញវិធីងាយៗដែលប្រិយមិត្តអាចលេង Candy Crush បានយ៉ាងរលូន ទោះបីចាញ់រាប់ភ្លេចក៏ដោយ។ វិធីគឺគ្រាន់តែប្ដូរពេលវេលាលើទូរសព្ទ ដោយដំឡើងម៉ោងឲ្យលើសពេលវេលាបច្ចុប្បន្នជាការស្រេច ព្រោះថា Game នេះគឺចាប់យកតែពេលវេលាលើទូរសព្ទដៃតែប៉ុណ្ណោះ។
*សម្រាប់ប្រព័ន្ធ iOS
1.ចូលទៅកាន់ Setting ជ្រើសរើសយក General
2.រួចជ្រើសយក Date & Time
3.យក Set date & Time
4.ចុងក្រោយប្ដូរពីម៉ោង ៣ ទៅ ម៉ោង ៤
*សម្រាប់ប្រព័ន្ធ Android
1.ចូលទៅកាន់ Setting
2.រួចជ្រើសយក Date & Time
4.ចុងក្រោយប្ដូរពីម៉ោង ៣ ទៅ ម៉ោង ៤