Breaking News
Loading...

7 Websites ដើម្បីរក្សាទុកឯកសារលើ Internet ដោយឥតគិតថ្លៃ

6:50 AM

លោកអ្នកតែងតែមានការព្រួយបារម្ភ អំពីសុវត្ថិភាពឯកសាររបស់អ្នក។ បើសិនជាអ្នករក្សាឯកសារទាំងអស់​តែលើកុំព្យូទ័ររបស់អ្នក ចុះបើសិនជាវាខូចឫបាត់ តើអ្នកត្រូវធ្វើដូចម្ដេច??? ដើម្បីការពារឯកសាររបស់អ្នកពីការបាត់បង់ ថ្ងៃនេះ «ខំរៀន» សូមបង្ហាញជូនពីការរក្សាទុកឯកសារ លើ Internet ដែលហៅថា Cloud Storage។
មាន Websites ជាច្រើន ដែលអាចអនុញ្ញាតិឱ្យអ្នករក្សាទុកឯកសារ តែវាមិនមែនសុទ្ធតែឥតគិតថ្លៃនោះទេ។ ប៉ុន្តែ ដែលឥតគិតថ្លៃនោះមានដូចជា

  • Dropbox.com៖ ជា Cloud Storage ដែលអ្នកប្រើប្រាស់ Internet ភាគច្រើនបានស្គាល់។ Dropbox អាចឱ្យអ្នកផ្ទុកឯកសារគ្រប់ប្រភេទបាន ដោយពេលដែលអ្នកចុះឈ្មោះដំបូង នឹងទទួលបាន 2GB ដោយស្វ័យប្រវត្តិ និងអាចទទួលបាន 500MB បន្ថែមទៀត នៅពេលដែលអ្នកណែនាំឱ្យមិត្តរបស់អ្នកម្នាក់ ចូលរួមប្រើប្រាស់សេវាកម្មនេះ រហូតដល់ 18GB។
dropbox
  • Copy.com៖ លោកអ្នកនឹងទទួលបាន 5GB ភ្លាមៗ នៅពេលដែលអ្នកចុះឈ្មោះ និង 5GB បន្ថែម នៅពេលអ្នកបានណែនាំអ្នកថ្មី​ឱ្យចុះឈ្មោះចូលរួម។
copy

  • Megacloud.com៖ ប្រហែលជាមិនសូវមានអ្នកស្គាល់ច្រើននោះទេ ប៉ុន្ដែក៏ជា Could Storage ល្បីមួយផងដែរ។ Megacloud ផ្ដល់ជូន 8GB ឱ្យអ្នកដើម្បីរក្សាទុកឯកសារផ្សេងៗ និង 8GB ផ្សេងទៀត សម្រាប់ការ Backup។ លើសពីនេះ អ្នកនឹងទទួលបាន 500MB បន្ថែមរាល់ការណែនាំអ្នកថ្មីឱ្យប្រើប្រាស់។
megacloud

  • Google Drive៖ ជា Cloud Drive របស់ក្រុមហ៊ុន Google ដែលអាចឱ្យអ្នកផ្ទុកឯកសារបាន 5GB ប្រកបដោយ សុវត្ថិភាពខ្ពស់។
    • google_drive

  • Sky Drive៖ ជាសេវាកម្មផ្ដល់ដោយ ក្រុមហ៊ុន Microsoft។ សេវាកម្មនេះ អាចឱ្យអ្នករក្សាទុកឯកសារដ៏មានតម្លៃរបស់អ្នក បានរហូតដល់ 7GB។
    skyDrive

  • Box.com៖ ទោះបីជាមិនសូវមានអ្នកស្គាល់ច្រើន តែ Cloud Storage របស់ box អាចឱ្យអ្នករក្សាទុកឯកសាររបស់អ្នកបាន 5GB។
    box

  • Mega៖ បើនិយាយពី Megaupload របស់ លោក Kim Dotcom ដែលត្រូវបានបិទដោយ សហរដ្ឋអាមេរិច កាលពិថ្ងៃទី ១៩ មករា ២០១២ ប្រហែលជានៅមានអ្នកចាំបាន។ Mega ក៏ជាសមិទ្ធផលរបស់ លោក Kim Dotcom ដែរ។ មិនសូវមានអ្នកច្រើនទេ ដោយសារតែ ទើបនឹងដំណើរការ ប៉ុន្ដែ Cloud Storage មួយនេះ បានផ្ដល់ជូនទំហំនៃការរក្សាទុក ដែលមិនគួរឱ្យជឿ។ Mega ផ្ដល់ជូន 50GB ដោយឥតគិតថ្លៃដល់អ្នកប្រើប្រាស់។
    mega

Cloud Storage មិនត្រឹមតែជាកន្លែងរក្សាទុកឯកសារតែប៉ុណ្ណោះទេ តែលោកអ្នកក៏អាចប្រើប្រាស់វាដើម្បីបញ្ជូន ឫផ្ទេរឯកសារបានផងដែរ។
- See more at: http://khomrean.com/?p=409#sthash.ouHIs6DO.dpuf