Breaking News
Loading...

អ្នក​ឯកទេស​ជួយ​សម្រាល​ការងារ​ជំនួស Home Button នៅ​លើ iPhone

5:13 AM
ប៊ូតុង Home នៅ​លើ iPhone តែង​ចុច​ប្រើ​ជា​ញឹកញាប់។ ការ​បើក​ចូល​ទៅ​កម្មវិធី​ណា​មួយ ឬ​ហ្គេម​ប្រសិន​បើ​ចង់​ផ្លាស់​ចូល​ទៅ​កាន់ Home Screen នោះ​នឹង​ត្រូវ​ប្រើ​ប៊ូតុង Home ជា​ពុំ​ខាន។ ការ​ចុច​ប្រើ​ជា​ញឹកញាប់​យូរៗ​ទៅ​នឹង​អាច​បណ្ដាល​ឱ្យ​ខូច​ក៏​ថា​បាន។ តែ​ចាប់​តាំង​ពី iOS 5.0 ឡើង​ទៅ Apple បាន​បញ្ចូល​មុខងារ​ថ្មី​ឈ្មោះ AssistiveTouch ភ្ជាប់​មក​ជា​ស្រេច​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ។
តែ​ទោះ​ជា​យ៉ាង​ណា មុខងារ​ថ្មី AssistiveTouch ហាក់​នៅ​មាន​ភាព​ពិបាក​ប្រើ​នៅ​ឡើយ ដោយ​សារ​នៅ​ពេល enable រួច វា​បង្ហាញ​ប៊ូតុង AssistiveTouch សណ្ឋាន​ជា​រាង​ការ៉េ​ដែល​មាន​រង្វង់​ពណ៌​ស​នៅ​ផ្ទៃ​កណ្ដាល​មក​លើ​ផ្ទៃ​អេក្រង់ (screen)។ ដោយ​សារ​តែ​បែបនេះ ធ្វើ​ឱ្យ​អ្នក​ប្រើ​លំបាក​ព្រោះ​វា​បាំង​នូវ​កម្មវិធី ក៏​ដូច​ជា​ពេល​កំពុង​លេង​ហ្គេម​ជា​ដើម។ ចុះ​ក្រៅ​ពី AssistiveTouch នៅ​មាន​មធ្យោបាយ​អ្វី​ផ្សេង​បញ្ចៀស​ពី​ការ​ប្រើ​ប៊ូតុង Home បាន​ដែរ​ឬ​ទេ?


សូម​លើក​យក​កម្មវិធី​មាន​មុខងារ​ដូច​គ្នា​នេះ​ដែរ តែ​មិន​បង្ក​ការ​លំបាក​ក្នុង​ពេល​ប្រើ​ នោះ​គឺ Zephyr មក​បង្ហាញ​ជូន​ដល់​ប្រិយមិត្ត​បាន​ដឹង។ Zephyr ឌីហ្សាញ​ឡើង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើ​ក្នុង​ការ​ផ្លាស់ប្ដូរ​ទំព័រ​ទៅ​កាន់ Home Screen ដោយ​ពុំ​ចាំបាច់​ចុច​លើ​ប៊ូតុង Home ឡើយ។
ដើម្បី​ទាញ​យក Zephyr សូម​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម៖
១) ចូល​ទៅ​កាន់ Cydia → Manage → Source → Edit → Add រួច​វាយ​ឃ្លា (http://repo.icr8zy.net/) រួច​ចុច Add Source → Add Anyway រួច​ពី Update រួច សូម​ចុច​លើ​ប៊ូតុង Return to Cydia។ មើល​រូប៖





២) បន្ទាប់​មក​រក​មើល​ឃ្លា iCr8zy Repository រួច​ចុច​ចូល​ទៅ​កាន់​វា។ បន្ទាប់​មក​ទៀត​រំកិល​ចុះ​ក្រោម​រក​មើល​ឃ្លា Zephyr និង​ចុង​ក្រោយ​ចុច​ប៊ូតុង Install → Confirm ជា​ការ​ស្រេច។ (ត្រូវ​រង​ចាំ​ការ​ដំឡើង​មួយ​ស្របក​សិន)


៣) បន្ទាប់​ពី​ដំឡើង​បាន​ជោគជ័យ​ហើយ ត្រូវ​ចុច​លើ​ប៊ូតុង Restart SpringBoard។ រង់ចាំ​ឱ្យ​ម៉ាស៊ីន​ធ្វើ​ការ refresh មួយ​ភ្លែត​សិន។

ជា​ចុង​ក្រោយ​យើង​នឹង​ទទួល​បាន​កម្មវិធី Zephyr មក​ប្រើប្រាស់។ ចង់​ដឹង​ថា តើ​ដំឡើង​ជោគជ័យ​ហើយ​ឬ​នៅ សូម​ចូល​ទៅ​មើល​នៅ​ក្នុង Setting រួច​រំកិល​ចុះ​ក្រោម រក​មើល​​ឈ្មោះ​កម្មវិធី Zephyr។


នៅ​ពេល​នេះ អ្នក​អាច​ប្រើ​មុខងារ​របស់ Zephyr បាន​ហើយ។ ឧទាហរណ៍​នៅ​ពេល​ចុច​ចូល​ទៅ​កាន់​កម្មវិធី​ណា​មួយ​នោះ អ្នក​គ្រាន់​តែ​ចាប់​អូស​ពី​ក្រោម​ឡើង​ទៅ​លើ​ នោះ​នឹង​ទៅ​កាន់ Home Screen វិញ​។ (អ្នក​ក៏​អាច​កំណត់​ជម្រើស​ផ្សេងៗ​នៅ​លើ Zephyr ផង​ដែរ)

កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​បន្ត​ទស្សនា​ការ​បង្ហាញ​ដូចខាងក្រោមនេះ

ចុះ​ប្រិយមិត្ត​វិញ តើ​កំពុង​ប្រើ Zephyr ហើយ​ឬ​នៅ? តើ​នៅ​ស្គាល់​កម្មវិធី​ណា​ផ្សេង​ទៀត ដែល​មាន​មុខងារ​ដូច​គ្នា​នេះ​ដែរ​អត់?