Breaking News
Loading...

របៀប​បិទ​សិទ្ធិ User ណា​ម្នាក់​មិន​ឱ្យ​ប្រើ​កម្មវិធី​នៅ​លើ Windows 7

6:06 AM
ធ្លាប់​ទេ ពេល​ខ្លះ​អ្នក​មិន​ចង់​ឱ្យ user ណា​ម្នាក់​ប្រើប្រាស់​កម្មវិធី​មាន​នៅ​លើ​កុំព្យូទ័រ។ ​ជា​វិធី​សាស្ត្រ​​ដ៏​ប្រសើរ​​គួរ​យក​មក​ប្រើ​ដែរ​ ជាក់​ស្ដែង​ប្រិយមិត្ត​អាច​​ប្រើ​សម្រាប់​បិទ​ហ្គេម​ផ្សេងៗ​ដែល​មាន​នៅ​លើ​កុំព្យូទ័រ មិន​ចង់​ឱ្យ​ក្មេងៗ​លេង ឬ​បិទ​ប្រភេទ​កម្មវិធី​មួយ​ចំនួន​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឯកសារ​ផ្ទាល់​ខ្លួន​ជា​ដើម។

នៅ​ទំព័រ​នេះ សូម​បង្ហាញ​ពី​របៀប​បិទ​ដោយ​មិន​អនុញ្ញាត​ឱ្យ user ណា​ដែល​បាន​កំណត់​ប្រើ​កម្មវិធី​ដែល​បាន​បិទ​តាម AppLocker ដែល​មាន​នៅ​ក្នុង gpedit.msc។ សូម​មើល​តាម​ជំហាន​បន្តបន្ទាប់​ដូច​ខាង​ក្រោម៖
១. ចូល​ទៅ​ប្រអប់ Search រួច​វាយ​បញ្ចូល gpedit.msc រួច​ Enter (បញ្ជាក់៖ ត្រូវ​មាន សិទ្ធិ​ជា Administrator)។ រួច​ចូល​ទៅ Computer Configuration → Windows Settings → Security Settings → Application Control → AppLocker។ បន្ទាប់មក​​ចុច​លើ Configure rule enforcement រួច​នឹង​ចេញ​ផ្ទាំង AppLocker Properties។ ត្រង់​នេះ​សូម​ធីក​យក Configured ដែល​មាន​នៅ​ក្នុង Executable rules ហើយ​ចុច​ប៊ូតុង OK។


២. បន្ទាប់​មក​ចុច​លើ Executable Rules រួច​ចុច mouse ស្ដាំ​រើស​យក​ឃ្លា Create New Rule។ បន្ទាប់​មក​ចូល​ទៅ Permissions ហើយ​រើស​យក Deny ដែល​មាន​នៅ​ក្នុង Action និង​ចុច​លើ​ប៊ូតុង Select ដើម្បី​កំណត់​ឈ្មោះ user ដែល​ចង់​បិទ​សិទ្ធិ (អ្នក​ត្រូវ​វាយ​ឈ្មោះ​ឱ្យ​ត្រឹមត្រូវ​នៅ​ក្នុង​ប្រអប់ Enter the object name to select រួច​ចុច​លើ​ប៊ូតុង Check Names) រួច​ចុច OK។


៣. ក្រោយ​មក​ទៀត​ចុច​លើ​ប៊ូតុង Next ហើយ​រើស​យក Path និង​បន្ត​ចុច Next រួច​ចុច​លើ Browser Folder ដើម្បី​បើក​ទៅ​រក folder កម្មវិធី​ណា​ដែល​អ្នក​ចង់​បិទ​សិទ្ធិ (ឧទហរណ៍​ បិទ​កម្មវិធី iTunes) និង​ចុច OK។ រួច​ហើយ ចុច Next → Next → Create → Yes។


៤. ចប់​សព្វគ្រប់​ហើយ ត្រូវ enable service មួយ​ឈ្មោះ​ថា Application Identity ដែល​មាន​នៅ​ក្នុង Computer Management រួច​ចុច mouse ពីរ​ដង (Double Click) លើ​នោះ។ ក្រោយ​មក​ផ្ទាំង​ថ្មី Application Identity Properties (Local Computer) នឹង​បង្ហាញ ត្រង់​នេះ​សូម​រើស​យក Automatic នៅ​ត្រង់ Startup type និង​ចុច​លើ​ប៊ូតុង Start → OK ហើយ restart កុំព្យូទ័រ​ម្ដង​ជា​ការ​ស្រេច។

ជា​ពេល​វេលា​សាក​ល្បង​បើក​កម្មវិធី​ហើយ។ អ្នក​អាច​បើក​កម្មវិធី​ដែល​បាន​បិទ ពេល​នោះ​នឹង​បង្ហាញ​សារ​ដូច​ខាងក្រោម៖


បើ​ចង់​បើក​ឱ្យ​ដំណើរការ​វិញ​បាន ត្រូវ​ចូល​តាម​ជំហាន​ខាង​លើ​ត្រង់ Executable Rules។ ត្រូវ Delete រាល់ Action ទាំង​អស់​នោះ​ចោល រួច​បញ្ឈប់​ service Application Identity ដោយ​យក​ពាក្យ Stop ហើយ restart កុំព្យូទ័រ​ម្ដង​ជា​ការ​ស្រេច។