ជាការពិតណាស់ការប្រើប្រាស់ Windows នៅលើកុំព្យូទ័រគឺមានសារៈសំខាន់ដល់ប្រិយមិត្តអ្នកប្រើប្រាស់។ ទន្ទឹមនឹងនេះកុំព្យូទ័រណាដែលមានកម្លាំងប្រតិបត្តិការទាបក៏មិនអាចបង្កើត Windows ចំនួន ២ នៅលើកុំព្យូទ័រនោះបានដែរ។
ទំព័រនេះ Sabay សូមយកលើកយករបៀបដំឡើង Operating System ២ អាចដំណើរការនៅលើកុំព្យូទ័រតែមួយមកបង្ហាញជូនដល់ប្រិយមិត្តបានដឹងចុងសប្ដាហ៍នេះ។
ចំណាំ៖ ប្រិយមិត្តដំឡើង Windows ជំនាន់ថ្មីមុនរួចហើយបន្ទាប់មកដំឡើង Windows ជំនាន់ចាស់ទើបអាចបើកនូវផ្ទាំងជម្រើសនៃការចូលទៅកាន់ Windows ដែលប្រិយមិត្តចង់ប្រើប្រាស់ ពុំដូចនោះទេគឺមិនអាចបើក Windows ដែលដំឡើងលើកទីមួយបានទេ។ ឧទាហរណ៖ ប្រិយមិត្តដំឡើង Windows 8 បន្ទាប់មកចង់ដំឡើងថែម Windows 7 មួយទៀតតាមក្រោយ។
បញ្ជាក់៖ យើងត្រូវចែកទំហំ HardDisk Drive ជាមុនសិន សម្រាប់ដាក់ Windows ទី២ ដែល Sabay បានបង្ហាញរួចហើយនូវការចែក drive លើ HDD។
តោះកុំឱ្យខាតពេល ចាប់អនុវត្តតាមជំហានខាងក្រោម ដូចតទៅ៖
- ១. ដំបូងត្រូវដំឡើង Windows ទី១ ជាមុនសិន។ ឧទាហរណ៍ ជា Windows 8
- a. ដាក់ Disk Windows 8 ចូលក្នុង CD-Rom ឬអាចមានវិធីផ្សេងទៀត ដូចជាការដំឡើង Windows តាម flash, ចេញពី External CD-ROM ឬចេញពី HDD ផ្ទាល់។
- b. ចុចលើប៊ូតុងណាមួយនៅលើ Keyboard

- c. រូបភាពបង្ហាញពីការ Start Up Windows 8

- d. រូបភាពនេះគឺដូរភាសាគឺគ្រាន់តែចុចប៊ូតុង Next

- e. ចុចប៊ូតុង Install Now ដើម្បីបន្តដំណើរការ

- f. រូបភាពមួយនេះប្រិយមិត្តត្រូវបំពេញ Serial Number ជាមុនសិន រួចហើយចុច Next

- g. ក្រិសលើ I accept the license terms បន្ទាប់មកចុចប៊ូតុង Next

- h. ចុចលើ Custom (Advanced) ដើម្បីចែក Drive និងជ្រើសរើស Drive ដែលចង់ផ្ទុក Windows

- I. ចែក Drive ចំនួន ២ ឬ ៣ ក៏បានអាស្រ័យលើតម្រូវការរបស់អ្នក រួចហើយកំណត់ចំនួន Drive នីមួយៗ




- j. នេះជាការចាប់ផ្ដើមដំណើរការនៃការដំឡើង Windows 8

- k. កុំព្យូទ័រនឹង Restart ដោយខ្លួនឯងក្នុងរយៈពេល១០វិនាទី

- l. នេះជាការចាប់ផ្ដើមដំឡើង Windows បន្តទៀត

- m. ពេលដែលចេញរូបភាព Personalize សម្រាប់បំពេញឈ្មោះលើ Windows 8 ហើយចុច Next


- n. ពេលដល់ផ្ទាំង Setting ជ្រើសរើសយក Use Express Settings ដើម្បីបន្តដំនើរការWindows

- o. ចុច Next

- p. ជ្រើសជម្រើសដែលអ្នកចូលចិត្ត ឬទុកការកំណត់លំនាំដើម។ ចុចNext ដើម្បីបន្ត

- q. ចុច Next ដើម្បីបន្ត

- r. ភ្ជាប់ចូលទៅក្នុងកុំព្យូទ័ររបស់អ្នក។ បើអត់មាន Email សូមចុច Sign Up សម្រាប់បង្កើត Email

- s. នៅទីនេះអ្នកអាចចូលទៅក្នុងកុំព្យូទ័ររបស់អ្នកដោយ ប្រើ Email របស់ Microsoft ដូចជា hot-mail

- t. ឬអាចមិនចាំបាច់បង្កើត Email ក៏បានដែរ ដោយបង្កើតឈ្មោះធម្មតាមួយ។ ជ្រើសយក Sign in without a Microsoft account

- u. បំពេញ Users name និង Password រួចចុច Finish

- v. នេះជាដំណាក់កាលចុងក្រោយនៃការដំឡើង Windows 8 ដើម្បីបញ្ចេញការ Setup។









២. ចែក Drive មួយនៅលើ Windows 8 ទុកសម្រាប់ដាក់ Windows 7
៣. វិធីដំឡើង Windows 7 មានដំណាក់កាលដូចខាងក្រោម៖
៣. វិធីដំឡើង Windows 7 មានដំណាក់កាលដូចខាងក្រោម៖
- a. បញ្ចូល Disk Windows 7 ទៅ CD-ROM រួចហើយ Restart កុំព្យូទ័រ និងកំណត់ Boot ចេញពី CD-ROM។ ចុចប៊ូតុង Keyboard មួយណាក៏បាន

- b. ពេលនោះមានផ្ទាំងខ្មៅមួយដែលបញ្ជាក់ពីការហៅយក file ពីស៊ីឌី Windows 7

- c. រូបភាពបង្ហាញពីការ Start Up Windows 7

- d. រូបភាពនេះគឺដូរភាសាគឺគ្រាន់តែចុចប៊ូតុង Next

- e. ចុចប៊ូតុង Install Now ដើម្បីបន្តដំណើរការ

- f. ក្រិសលើ I accept the license terms បន្ទាប់មកចុចប៊ូតុង Next

- g. ចុចលើ Custom (Advanced) ដើម្បីចែក Drive ,ជ្រើសរើស Drive សម្រាប់ដំឡើងWindows

- h. ជ្រើសយក drive ដែលយើងបានចែក

- i. នេះជាការចាប់ផ្ដើមដំណើរការនៃការដំឡើង Windows 7

- j. អ្នកប្រើប្រាស់ទាំងឡាយត្រូវបំពេញឈ្មោះលើ Windows ដែលកំពុងដំឡើងហើយចុច Next

- k. បំពេញលេខសំងាត់ផ្ទាល់ខ្លួនហើយចុចប៊ូតុង Next ឬពុំចាំបាច់បំពេញក៏បាន

- l. រូបភាពមួយនេះប្រិយមិត្តចុច Next មិនបាច់បំពេញ Serial Number ទេ

- m. រូបភាពនេះវិញគឺត្រូវជ្រើសយក Ask me later (ដើម្បីកុំឱ្យ Windows Update ដោយស្វ័យប្រវត្តិ)

- n. រូបភាពនេះគឺដើម្បីកំណត់ម៉ោងតម្រូវតាមប្រទេសនីមួយៗ បន្ទាប់មកចុចប៊ូតុង Next

- o. រូបភាពបញ្ជាក់ថា Windows 7 រួចរាល់ និងអាចប្រើប្រាស់បាន


- ៤. បន្ទាប់មក Restart កុំព្យូទ័រ យើងនឹងទទួលផ្ទាំងមួយដែលបញ្ជាក់ពីការជ្រើសរើស Windows ចំនួន ២។ នៅពេលនេះ ប្រិយមិត្តមានជម្រើស អាចប្រើ Windows 7 ក៏បាន Windows 8 ក៏បាន។
