Breaking News
Loading...

ខល ឬ​SMS មក​រំខាន​ហ្ន៎! iOS 7 អាច​កម្ចាត់​បា

6:07 AM
ប្រិយមិត្ត​អ្នក​ប្រើ​ទូរសព្ទ iPhone ជាមួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី iOS 7 ពិត​លែង​ខ្វល់​ខ្វាយ​នឹង​លេខ​ទូរសព្ទ​ណា​ដែល​ខល​ ឬ​SMS មក​ញ៉ែ​តាប៉ែ​រំខាន​ទៀត​ហើយ ព្រោះ​ iOS 7 អាច​ឲ្យ​ប្រិយមិត្ត​ប្លក់​ឬ​បិទ​លេខ​នោះ​មិន​ឲ្យ​ខល​ឬ​SMS ចូល​បាន​យ៉ាង​ងាយ។
ដូច្នេះ ថ្ងៃ​នេះ Sabay សូម​ណែនាំ​តិចនិក​ងាយ​ស្រួល​ដល់​ប្រិយមិត្ត​ដែល​ចង់​ប្លក់​លេខ​ណា​តាប៉ែ៖
របៀប​ប្លក់​ខល៖
១. ចូល​ទៅ​កាន់ Phone app រួច​ចុច​យក Favorites ឬ Recents រួច​ចុច​លើ​សញ្ញា​អក្សរ i (info icon) ដែល​នៅ​ជាប់​នឹង​ឈ្មោះ ឬ លេខ​ដែល​អ្នក​ចង់​ប្លក់។
២. រំកិល​ចុះ​ក្រោម​បង្អស់​ រួច​ចុច​លើ​ពាក្យ “Block this caller” ជា​ការ​ស្រេច​តែ​ម្ដង។


បើ​មិន​អីចឹង​ទេ អ្នក​អាច៖
១. ចូល​ទៅ​កាន់ Phone app រួច​ចុច​យក Contacts រួច​ចុច​លើ​ឈ្មោះ​ដែល​អ្នក​ចង់​ប្លក់។
២. រំកិល​ចុះ​ក្រោម​បង្អស់ រួច​ចុច​លើ​ពាក្យ “Block this caller” ។