Breaking News
Loading...

តិចនិក ៤យ៉ាង​​ធានា​ឱ្យ iPhone ដែល​ប្រើ iOS 7 កាន់​ថ្ម​បាន​យូរជាង​មុន

6:00 AM
ប្រិយមិត្ត​ដែល​ជា​អតិថិជន​ប្រើ iPhone ទាំង​អស់​​​ប្រហែល​​​ជា​មាន​​ជំនឿ​តៗ​គ្នា​ថា រាល់​ការ update ឡើង​ទៅ iOS ជំនាន់​ថ្មី​​ នឹង​ធ្វើ​ឱ្យ iPhone ខ្សោយ​ថ្ម ឬ​ស៊ី​ថ្ម​ខ្លាំង​ជាង​មុន​។ ​មិន​ខុស​នោះ​ទេ​ ជាក់​ស្ដែង​ ដូច​ iOS 7 ​​ជា​ដើម​ ហាក់​នៅ​តែ​មាន​បញ្ហា​ថ្ម នៅ​ពេល​​យក​មក​ដំឡើង​ប្រើ​លើ iPhone ​និង​ iPad។


អ្នក​ប្រើ​តែង​មាន​តិចនិក​រៀង​ៗខ្លួន​ក្នុង​ការ​បញ្ចៀស​ពី​ការ​ស៊ី​ថ្ម​ខ្លាំង​នេះ ដោយ​ការ​ចូល​ទៅ​បិត​មុខងារ​មួយ​ចំនួន​នៅ​ក្នុង Settings។ ទំព័រ​នេះ Sabay សូម​លើ​យក​របៀប​​ថ្មី​​​ ​ឱ្យ​ថ្ម​កាន់​បាន​យូរ​នៅ​លើ iPhone ដែល​ដំឡើង​ប្រើជា​មួយ​ប្រព័ន្ធប្រតិបត្តិការ iOS 7។ តាម​បទ​ពិសោធន៍​របស់​អ្នក​ប្រើ iPhone 4S នៅ​ស្រុក​ខ្មែរ​ម្នាក់​ដែល​បាន​ update ពី iOS 6.1.3 ឡើង​ទៅ iOS 7 បាន​ឱ្យ​ដឹង​ថា “ក្រោយ update ប្រើ iOS 7 ហើយ​ដូច​ជា​គ្មាន​បញ្ហា​ថ្ម​អី​នោះ​ទេ ប៉ុន្តែ​ចង់​ឱ្យ​ថ្មកាន់​បាន​យូរ​ជាង​នេះ​ទៀត ទើប​លោក​បិទ​តាម​វិធី​នេះ (គន្លឹះ​ដែល​កំពុង​ប្រាប់​នេះ)”។ “មុន​ពេល​បិទ​មុខងារ​ក្នុង Settings ដូច​ជា​ស៊ី​ថ្ម​ច្រើន​គួរ​សម​ដែរ តែ​ក្រោយ​ពី​បទ​រួច​ ឃើញ​ថា​មាន​ប្រសិទ្ធភាព​ណាស់ បើកចោល (Standby) ជាង​​កន្លឹះ​ថ្ងៃ ស៊ី​ថ្ម​​អស់​តែ​ ១កាំ ២កាំ​​ប៉ុណ្ណោះ”។
សូម​តាមដាន និង​អនុវត្ត​ទាំង​អស់​គ្នា​ដូច​ខាង​ក្រោម៖


១. បិទ Background App Refreshes៖ ជា​ចំណុច​ធំ​ជាង​គេ​ដែល​ធ្វើ​ឱ្យ​ស៊ី​ថាមពល​ថ្ម​ខ្លាំង ប្រសិនបើ​អ្នក​បើក (enable) លើ​នេះ។ ដូច្នេះ​ប្រសិន​អ្នក​ចង់​ឱ្យ​មពល​ថ្មប្រើប្រាស់​យូរជាងមុន ​គួរ​បិទ (turn off) មុខងារ​នេះ។ ដើម្បី​បិទ ត្រូវ​ចូល​ទៅ Settings → General → Background App Refresh។


២. បិទ Automatic App Update៖ ដូច​តែ background refreshes អីចឹង​ដែរ បញ្ឈប់​ការ update app ស្វ័យ​ប្រវត្តិ​នៅ​លើ iOS 7 ក៏​ជា​ផ្នែក​រួម​ផ្សំ​បង្កើន​អាយុកាល​នៃ​ថ្ម​បាន​មួយ​កម្រិត​ទៀត។ ដើម្បី​បិទ ត្រូវ​ចូល​ទៅ Settings → iTunes & App Store → Automatic Downloads។


៣. បិទ Location Service៖ មិន​ជា​រឿង​ប្លែក​អ្វី​នោះ​ឡើយ ព្រោះ​ថា​នៅ​ក្នុង​មុខងារ Location Service នេះ ​មាន​ទំនាក់ទំនង​ជា​ចាំបាច់​ជា​មួយ Wi-Fi និង GPS chip ដើម្បី​បង្ហាញ​ទីតាំង​ភូមិសាស្ត្រ។ អ្នក​អាច​បិទ​សេវាកម្ម Location ទាំង​អស់ ឬ​មួយ​ចំនួន​ដោយ​ចូល​តាម Settings → Privacy → Location Services។

៤. ​ប្ដូរ​ wallpapers​ ពី Magic ទៅ​ Stills៖ នេះ​ជា​ចំណុច​រួម​ផ្សំ​ធំ​មួយ​ផង​ដែរ​ក្នុង​ការ​បង្កើន​អាយុកាល​នៃ​ថ្ម។ ដូច​ប្រិយមិត្ត​បាន​ដឹង​មក​ហើយ​ថា ការ​លេង​ស្ទីល​រូប wallpaper ច្រើន​ក៏​ធ្វើ​ឱ្យ​ឆាប់​អស់​ថ្ម​ផង​ដែរ។ ជាក់​ស្ដែង​ នៅ​ចំណុច​នេះ សូម​ណែនាំ​ឱ្យ​ប្រិយមិត្ត​ប្ដូរ​ពី Magic Wallpaper ដែល​មាន​នៅ​លើ iOS 7 មក​ជា Stills វិញ ព្រោះ​​​​អាច​​ធ្វើ​ឱ្យ iPhone របស់​អ្នក​កាន់​ថ្ម​បាន​យូរ​ថែម​មួយ​កម្រិត​ទៀត។ ដើម្បីបិទ​ សូម​ចូល​ទៅ Settings → Wallpapers & Brightness → Choose Wallpaper → Stills ជា​ការ​ស្រេច។