Breaking News
Loading...

របៀប​ធ្វើ​ឱ្យ Mario Typing ប្រើ​បាន​នៅ​លើ Windows 7

5:59 AM
ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ធ្លាប់​ខក​ចិត្ត​​ពេល​ប្រើប្រាស់​កម្មវិធី​ជំនាញ​បង្រៀន Typing គឺ Mario Typing នៅ​លើ Windows 7 មិន​បាន​ហើយ។ កម្មវិធី​ដែល​អ្នក​រៀង​កុំព្យូទ័រ​កម្រិត​ដំបូង តែង​និយម​ប្រើ​ដើម្បី​រៀន​វាយ​អក្សរ​ឱ្យ​មាន​ល្បឿន​លឿន និង​មាន​កំហុស​តិច Mario Typing ជា​ធម្មតា​ប្រើ​បាន​តែ​នៅ​លើ Windows ជំនាន់​ទាប​ដូច​ជា Windows XP ចុះ​ក្រោម​ប៉ុណ្ណោះ ពោល​គឺ​មិន​គាំទ្រ​ប្រើ​បាន​នៅ​លើ Windows 7 ឡើយ។

ដើម្បី​បំពេញ​តាម​តម្រូវ​ការ​ប្រិយមិត្ត នៅ​ទំព័រ​ចុង​សប្ដាហ៍​នេះ Sabay សូម​លើក​យក​គន្លឹះ​ធ្វើ​ឱ្យ Mario Teach Typing ដំណើរការ​បាន​នៅ​លើ Windows 7។ ដើម្បី​ឱ្យ​ជ្រាប​កាន់​តែ​ច្បាស់​សូម​អនុវត្ត​ជា​មួយ Sabay តាម​ជំហាន​បន្តបន្ទាប់​ខាង​ក្រោម៖
១. ដើម្បី​ដំឡើង​ប្រើ Mario Typing នៅ​លើ Windows 7 បាន​ត្រូវ​ប្រើ DosBox ដែល​កម្មវិធី​នេះ​ក៏​គាំទ្រ​ជា​មួយ Mac OS និង Linux ផង​ដែរ។ សម្រាប់​ប្រិយមិត្ត​ដែល​ប្រើ Windows 7 32bit សូម ​ចុច​ត្រង់​នេះ ដើម្បី​ទាញ​យក …
២. រួច​ពី​ទាញ​យក​រួច សូម​ដំឡើង​ចូល​ទៅ​ម៉ាស៊ីន​របស់​អ្នក ដោយ​ចុច​ពី​រដង (Double Click) លើ file ដែល​បាន Download រួច​​ដាក់​ឈ្មោះ​ថា DOSBox0.74-win32-installer.exe បន្ទាប់​មក​ចុច​លើ​ប៊ូតុង Run → Next → Next នៅ​ត្រង់​នេះ សូម​ចុច​លើ​ប៊ូតុង Browse ដើម្បី​កំណត់​ទីតាំង​ដែល​ត្រូវ Install ដោយ​ចូល​ទៅ​ទីតាំង Drive (C:) រួច​បង្កើត Folder ថ្មី​មួយ​ដាក់​ឈ្មោះ DosBox រួច​ហើយ​ចុច​លើ​ប៊ូតុង OK។ ក្រោយ​មក​ចុច​លើ​ប៊ូតុង Install និង​ចុច​ប៊ូតុង Closeដើម្បី​បញ្ចប់។ មើល​រូប​ខាង​ក្រោម

៣. ក្រោយ​ពី​ដំឡើង​ចប់​សព្វគ្រប់​រួច ត្រូវ​មាន file configure មួយ​ទៀត​ឈ្មោះ dosbox.conf ដែល​ត្រូវ copy យក​ទៅ​ដាក់​ក្នុង​ទីតាំង​ជា​មួយ​កម្មវិធី DOSBox។ ធ្វើ​តាម​របៀប​នេះ​គឺ​មាន​លក្ខណៈ​ងាយស្រួល និង​លឿន​ជាង​ការ configure ម្ដង​មួយ​​ជំហានៗ ព្រោះ​គេ​បាន​ចង​ក្រង​កូដ​នៅ​ក្នុង file dosbox.conf នេះ​រួច​ស្រេច។ ដើម្បី​ទាញ​យក សូម​ ចុច​ត្រង់​នេះ … (ចំណាំ៖ ប្រិយមិត្ត​ក្រោយ​ពី​បាន file dosbox.conf ហើយ​ត្រូវ​ចម្លង​ទៅ​ដាក់​ក្នុង Computer → Local Disk (C:) → DosBox → DOSBox-0.74) សូម​មើល​រូប​ខាង​ក្រោម៖


៤. ជា​ធម្មតា​ទេ ប្រិយមិត្ត​ពិត​ជា​ត្រូវ​មាន Mario Typing ហើយ​ តែ​បើ​ពុំ​ទាន់​មាន សូម​ ចុច​ត្រង់​នេះ ដើម្បី​ទាញ​យក …
៥. ក្រោយ​ពី​បាន​កម្មវិធី Mario ហើយ​សូម​ពន្លា​ឯកសារ zip នោះ រួច​ហើយ​ដំឡើង​ដោយ​ចុច​ពីរ​ដង (Double Click) លើ INSTALL.EXE។ ក្រោយ​មក​នឹង​បង្ហាញ​ផ្ទាំង​ដូច​ខាង​ក្រោម៖

ត្រង់​នេះ ត្រូវ​ចុច Enter

ចង់​ប៊ូតុង​ណា​ក៏​បាន​នៅ​លើ Keyboard តែ​ជៀសវាង Esc

ត្រង់​នេះ ត្រូវ​ចុច F10

ចុច Enter

វាយ​បញ្ចូល​អក្សរ Y

ចុច Enter  ដើម្បី​ការ​ដំឡើង

ចុច Key ណា​មួយ​ក៏​បាន​ដើម្បី​ចាប់​ផ្ដើម​ដំណើរការ

ចុច Enter
ចុច Enter
ចុច Enter
ចុច Enter

ចុច Enter ចុង​ក្រោយ​ជា​ការ​ស្រេច។
៦. នៅ​ពេល​នេះ អ្នក​បើក​កម្មវិធី DOSBox ដែល​មាន​នៅ C:\DosBox\DOSBox-0.74 រក​មើល DOSBox.exe រួច Enter នោះ​អ្នក​នឹង​អាច​បើក​កម្មវិធី Mario Typing បាន។ (ចំណាំ៖ ប្រសិន​បើក​មិន​បាន ហើយ​ចេញ​ផ្ទាំង​ដូច​ខាង​ក្រោម មាន​ន័យ​ថា​អ្នក​ពុំ​ទាន់​បាន​ចម្លង​ឯកសារ dosbox.conf ទៅ​ដាក់​ក្នុង​កម្មវិធី DosBox នៅ​ឡើយ​ទេ។ ធ្វើ​ដូច​នេះ ត្រូវ​មើល ជំហាន​ទី៣ ឡើង​វិញ)
ចំណាំ៖ ប្រិយមិត្ត​ក៏​អាច​បើក​ក្នុង​ទម្រង់ full screen បាន​ផង​ដែរ ដោយ​ចូល​ទៅ edit នៅ​ក្នុង​ file ឈ្មោះ dosbox.conf។ ដើម្បី​កែ​បាន ត្រូវ​បើក​កែ​នៅ​ក្នុង​កម្មវិធី notepad ហើយ​ប្ដូរ​នៅ​ត្រង់ fullscreen=false ប្ដូរ​ទៅ fullscreen=true ជា​ការ​ស្រេច។ សូម​មើល​រូប​ខាងក្រោម៖