Breaking News
Loading...

របៀប​កំណត់​​ការ​ជូន​ដំណឹង​ពី​ Group មក​កាន់​គណនី Facebook របស់​អ្នក​

9:04 PM
សព្វថ្ងៃ​ Group គឺ​ជា​ផ្នែក​មួយ​ដែល​កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ Facebook យ៉ាង​ណា​មិញ​​​ចំពោះ​អ្នក​ដែល​ប្រើ Facebook ជា​ទូទៅ​យ៉ាង​ហោច​ណាស់​ក៏​មាន​ Group ពី​១ ឬ​ ២ ឡើង​ទៅ​ដែរ ដូច្នេះ​វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​រំខាន​កាន់​តែ​ច្រើន​ប្រសិន​បើ​​​អ្នក ​ឯទៀត​​ធ្វើ​ការ​ post នៅ​ក្នុង Group​​s ទាំង​នោះ​ឥត​ឈប់​ឈរ​ ។ ដោយ​ឡែក​​លោក​អ្នក​ក៏​អាច​រៀប​ចំ​នូវ​ការ​ជូន​ដំណឹង​ពី Groups ទាំង​នោះ​ទៅ​តាម​ការ​ចង់​បាន​ដោយ​ខ្លួន​ឯង​ផង​ដែរ ដូច​ជា​​កំណត់​ឲ្យ​​មាន​ការ​ជូន​ដំណឹង​តែ​ពេល​មាន​មិត្ត​របស់​អ្នក​ចូល​ទៅ​​ post ​ឬ​មិន​​ទទួល​ការ​ជូន​ដំណឹង​សោះ​ ឬ​ក៏​​ដាក់​ឲ្យ​ទទួល​គ្រប់​ពេល នៅ​ពេល​មាន​នរណា​ម្នាក់​ post ទៅ​ក្នុង​ Group នោះ ។ តាម​រយៈ​នេះ​លោកអ្នក​នឹង​​ទទួល​បាន​ភាព​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ទទួល​ ដំណឹង​ពី Groups ណា​មួយ​ដែល​អ្នក​ចូលចិត្ត និង​ Groups ដែល​អ្នក​ចង់​ដឹង​តែ​ពី​ការ post របស់​មិត្ត​អ្នក ឬ​មិន​ចង់​ដឹង​ឮ​អ្វី​​ទាល់​​តែ​សោះ​ពី​ Groups នោះ​ ។ ដូច្នេះ​ដើម្បី​ទទួល​បាន​​ដូច​​ជា​ការ​រៀប​រាប់​ខាង​លើ​ សូម​​ធ្វើ​ទៅ​តាម​ណែនាំ​ខាង​ក្រោម ។


​របៀប​កំណត់​​ការ​ជូន​ដំណឹង​ពី​ Group មក​កាន់​គណនី Facebook របស់​អ្នក​ ៖
  1. សូម​ចូល​ទៅ​កាន់​គណនី​ Facebook របស់​អ្នក​
  2. ចុច​​សញ្ញា​រង្វង់​មូល​តូច​(រាង​ជា​ក្រលាក់​ៗ)នៅ​ក្បែរ​ Home -> ចូល​ទៅ​កាន់​ Privacy Settings
  3. រំកិល​​ទំព័រ​ចុះ​ក្រោម​​​ រក​ពាក្យ​ Notifcations រូច​ចុច​ទៅ​លើ​ពាក្យ “Edit” នៅ​ខាង​ក្រោយ​នៃ​​ពាក្យ ‘Group activity‘ ដូច​រូប​ខាង​ក្រោម​
  4. ​បន្ទាប់​មក​អ្នក​នឹង​ទទួល​បាន​ផ្ទាំង​ដូច​រូប​ខាង​ក្រោម​ ​
  5. ​ដូច​រូប​ខាង​លើ សូម​ចុច​ទៅ​លើ ប្រអប់​ដែល​ស្ថិត​នៅ​​ខាង​ក្រោយ​ឈ្មោះ​នៃ​ Group ណា​មួយ​ដែល​​អ្នក​ចង់​ធ្វើ​ការ​​កំណត់​រួច​ជ្រើស​រើស​យក​នូវ​ប្រភេទ​ការ​ជូន ​ដំណឹង​​ដូច​ជា​​ :
    • “All Posts” មាន​ន័យ​ថា​ ទទួល​ការ​ជូន​ដំណឹង​គ្រប់​ពេល​ដែល​មាន​​​ post ​​ថ្មីៗ​នៅ​ក្នុង​ Group មួយ​នោះ​​
    • “Friends’s Posts” មាន​ន័យ​ថា​ ទទួល​ការ​ជូនដំណឹង​ពី​ Group តែ​ពេល​មាន​មិត្ត​របស់​អ្នក​​ post ប៉ុណ្ណោះ
    • “Off” មាន​ន័យ​ថា​ គឺ​អ្នក​មិន​ចង់​ទទួល​ការ​ជូន​ដំណឹង​​ពី​ Group ទាំង​ស្រុង​​ទោះ​​បី​ជា​មាន​នរណា post ក៏​ដោយ​
  6. ​​នៅ​ពេល​ដែល​កំណត់​ទៅ​លើ Group នីមួយៗ​រួច​រាល់​ហើយ​សូម​ចុច​​លើ​ពាក្យ​ថា Close ដែល​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ផ្ទាំង​ Groups នោះ​ជា​ការ​ស្រេច​