Breaking News
Loading...

វិធីងាយៗ​​លេង Candy Crush ដោយ​គ្មាន​អាក់ខាន

5:47 AM
Candy Crush កំពុង​តែ​ទទួល​ការ​ពេញ​និយម​លេង​កម្សាន្ត​របស់​ប្រិយមិត្ត​ជុំវិញ​ពិភពលោក។ Candy Crush អាច​លេង​បាន​គ្រប់​ Smart Device មិន​ថា​ពពួក​ Apple , Samsung និង Smartphone ដទៃ​ទៀត ដែល​ដំណើរការណ៍​ដោយ Android និង iOS។
ប៉ុន្តែ​អ្វី​គួរ​ធុញ​ទ្រាំ​បំផុត​នោះ​គឺ​ពេល​ដែល​ប្រិយមិត្ត​លេង​ Candy Crush ចាញ់​ចាប់​ពី ៤ ដង​ឡើង​ទៅ វា​នឹង​បង្ហាញ​ផ្ទាំង​ពេល​វេលា​មួយ​ឲ្យ​រង់ចាំ​ ដែល​មាន​រយៈ​ពេល​អាច​ពី ១៨​ ទៅ ២០ ​នាទី​ទើប​អាច​លេង​បន្ត​ទៀត​បាន ដែល​នេះ​ពិត​ជា​រំខាន​ចិត្ត​ខ្លាំង​ណាស់។
ប៉ុន្តែ លែង​ជា​បញ្ហា​ទៀត​ហើយ Sabay សូម​បង្ហាញ​វិធី​ងាយៗ​ដែល​ប្រិយមិត្ត​អាច​លេង Candy Crush បាន​យ៉ាង​រលូន ទោះ​បី​ចាញ់​រាប់​ភ្លេច​ក៏​ដោយ។ វិធី​គឺ​គ្រាន់​តែ​ប្ដូរ​ពេល​វេលា​លើ​ទូរសព្ទ​ ដោយ​ដំឡើង​ម៉ោង​ឲ្យ​លើស​ពេល​វេលា​បច្ចុប្បន្ន​ជា​ការ​ស្រេច ព្រោះ​ថា Game នេះ​គឺ​ចាប់​យក​តែ​ពេល​វេលា​លើ​ទូរសព្ទ​ដៃ​តែ​ប៉ុណ្ណោះ​។
*សម្រាប់​ប្រព័ន្ធ​ iOS
1.​ចូល​ទៅ​កាន់​ Setting ជ្រើស​រើស​យក​ General

2.រួច​ជ្រើស​យក​ Date & Time

3.យក​ Set date & Time

4.ចុង​ក្រោយ​ប្ដូរ​ពី​ម៉ោង ៣ ទៅ ម៉ោង ៤

*សម្រាប់​ប្រព័ន្ធ​ Android
1.ចូល​ទៅ​កាន់​ Setting

2.រួច​ជ្រើស​យក​ Date & Time
4.ចុង​ក្រោយ​ប្ដូរ​ពី​ម៉ោង ៣ ទៅ ម៉ោង ៤