Breaking News
Loading...

ពេល​​កុំព្យូទ័រ​​​ដើរ​យឺត ឬ​គាំង​ដោយ​សារ​​ Hard Disk អស់ Space គួរ​​ធ្វើ​ម៉េច?

5:43 AM
Drive ដែល​ប្រព័ន្ធ​ប្រតិបត្តិការ Windows ស្ថិត​នៅ​ឬ​ហៅ​ថា Primary hard drive នោះ​ភាគ​ច្រើន​ឃើញ​ដំឡើង​ចូល​ទៅ​លើ Drive (C:) ដូច្នេះ​ឧទាហរណ៍​វា​ជា Drive Windows ស្ថិត​នៅ។ បើ​សិន​អ្នក​ប្រើ Drive (C:) ស្ទើរ​តែ​គ្មាន​កន្លែង​ទំនេរ​សម្រាប់​ផ្ទុក​ទិន្នន័យ​បន្ត​នោះ វា​អាច​នឹង​ធ្វើ​ឱ្យ​ដំណើរការ​របស់​កុំព្យូទ័រ​យឺត​បាន ឬ​ជួនកាល​រហូត​ដល់​គាំង​ទៀត​ផង។

នេះ​អាច​និយាយ​បាន​ថា Drive (C:) ជា​ឃ្លាំង​ទំនិញ​ដ៌​សំខាន់​សម្រាប់​ផ្ទុក​វត្ថុនានា​នៅ​ក្នុង​នោះ តែ​បើ​ឃ្លាំង​ពេញ​ហើយ​នោះ​នឹង​មិន​អាច​បន្ត​ផ្ទុក​ទៀត​បាន​នោះ​ទេ។ ទោះ​បី​ជា​ យើង​ព្យាយាម​រក​កន្លែង​សេសសល់​ដ៏​តិចតួច​ស្ដួចស្ដើង​នោះ​ឃើញ​មាន ក៏​ត្រូវ​ចំណាយ​ពេល​រក ព្រម​ទាំង​រៀប​ចំ​ទុក​ដាក់​អីវែអីវ៉ាន់​ឱ្យ​មាន​គំលាត​យ៉ាង​គៀក​គ្នា​ខ្លាំង​បំផុត​ដែរ ត្រូវ​ទេ។ hard drive ក៏​ដូច្នោះ​ដែរ កាលណា​ទំហំ​សល់​តិច ធ្វើ​ឱ្យ​ការ​បោះ​ទិន្នន័យ​ចេញ​ចូល​មាន​សភាព​យឺតយ៉ាវ។
មិន​សូវ​ប៉ុន្មាន​ទេ អា​រឿង​យឺត​តែ​អាច​ឈាន​ដល់​គាំង​កុំព្យូទ័រ​ទាំង​មូល​ក៏​ថា​បាន ព្រោះ​វា​នឹង​ទាមទារ​ឱ្យ​មាន​កន្លែង​ទំនេរ​ពិត​ប្រកាដ​គ្រប់គ្រាន់​មួយ​ដែល​អាច​បំពេញ​ដំណើរការ​ការងារ​ផ្សេងៗ​បាន។
ដំណោះ​ស្រាយ៖
  • លុប file និង folder ណា​ដែល​មិន​សំខាន់​ចោល
    • ដើម្បី​លុប​រាល់ temporary សូម​ចុច KeyWindows + R
    • រួច​ហើយ​វាយ %temp% នៅ​ក្នុង Run ដើម្បី​ចូល​ទៅ​ទីតាំង​ឯកសារ​អត់ប្រយោជន៍​គឺ account របស់ user និង​លុប​ចោល​មាន temporary file និង folder។
    • ចុច [Ctrl] + [A] ដើម្បី​ជ្រើសរើស​យក file និង folder ដែល​មាន​ទាំង​អស់​រួច​ចុច​ស្ដាំ mouse (right-click) ហើយ​ជ្រើស​រើយ​យក​ពាក្យ Delete។
    • (បញ្ជាក់ មុន​ពេល​លុប file និង folder ទាំង​នោះ​សូម​បិទ​កម្មវិធី​ដែល​បាន​បើក​ឱ្យ​អស់​ជា​មុន​សិន ប្រសិន​បើ​នៅ​ពេល message បង្ហាញ​ថា File In Use សូម​ចុច Skip ហើយ​បិទ​កម្មវិធី​ដែល​នៅ​សេសសល់ រួច​ព្យាយាម​លុប​ម្ដង​ទៀត)
  • លុប​កម្មវិធី​មិន​ប្រើ​ចេញ
    • ដើម្បី​លុប​កម្មវិធី​ដែល​បាន​ដំឡើង​លើ​កុំព្យូទ័រ​សូម​ចុច​លើ Start Button រួច​រើស​យក Control Panel ហើយ​ចូល​ទៅ Program and Features (សម្រាប់ Windows 7) ឬ Add or Remove Program (សម្រាប់ Windows XP)
    • បន្ទាប់​មក​ជ្រើសរើស​កម្មវិធី​ណា​ដែល​គិត​ថា​មិន​ប្រើប្រាស់ ហើយ select លើ​នោះ​រួច right-click យក​ពាក្យ​ថា Unistall។
  • បិទ​ហើយ​បើក System Restore មក​វិញ
    • បិទ​ហើយ​បើក System Restore មក​វិញ ដើម្បី​លុប file restore point របស់ Windows ដែល​បាន​បង្កើត​ព្រោះ​ក្នុង​រយៈពេល​យូរៗទៅ file restore point កាន់​តែ​ធំ​ឡើងៗ​ធ្វើ​ឱ្យ​អស់ Space នៅ​លើ Hard Disk។
    • របៀប​បិទ System Restore
  • ចូល​ទៅ​កាន់ Start Menu ដោយ​ចុច​លើ Button Start ហើយ​រើស​យក Controll Panel → System
  • បន្ទាប់​មក​រើស​យក System protection ហើយ​​​ចុច​លើ​ប៊ូតុង Configure ដើម្បី​ប្ដូរ​ជម្រើស​របស់ System Restore
    • ជ្រើស​យក Turn off system protection ដើម្បី​បញ្ចប់ System Restore ដូច្នេះ file restore point គឺ​ត្រូវ​បាន​លុប ហើយ​ចុច​លើ​ប៊ូតុង OK។
    • បន្ទាប់​ពី​ចុច OK អ្នក​នឹង​ទទួល​បាន message សួរ​បញ្ជាក់​ថា ពិត​ជា​ចង់​លុប​រាល់ file restore មែន​ឬ​អត់ សូម​ចុច Yes ដើម្បី​ដំណើរការ​លុប។
  • របៀប​បើក System Restore វិញ
    • សូម​ធ្វើ​តាម​ដូច​ជំហាន​ខាង​លើ​ដដែល​រហូត​ដល់​ចំណុច Configure សូម​ជ្រើសរើស​យក Restore system settings and previous versions of file រួច​ចុច OK → OK ដើម្បី​បទ System Properies។
(បញ្ជាក់ នៅ​ពេល​អ្នក​បិទ System Restore មាន​ន័យ​ថា អ្នក​មិន​អាច restore នូវ System configuration ពី​មុនៗ​វិញ​បាន​ទេ ព្រោះ file restore point ត្រូវ​បាន​លុប។ អ្នក​អាច restore នូវ System configuration បាន​តែ​ពីពេល​លោក​អ្នក​បើក system restore មក​វិញ​តែ​ប៉ុណ្ណោះ)។
យល់​ល្អ​នៅ​ពេល​ដែល​ដំឡើង Windows គួរ​ចែក​ទំហំ Drive (C:) ឱ្យ​បាន​ធំទើប​​​ប្រសើរ ​ជៀស​​វាង Setup កម្មវិធី​បន្ថែម​ឆាប់​ពេញ។