Breaking News
Loading...

ដំឡើង Khmer Unicode ដោយ​មិន​ចាំ​បាច់ Root

5:07 AM
ជា​ទូទៅ​ដើម្បី​ប្រើប្រាស់ Khmer Unicode បាន​ អ្នក​ប្រើប្រាស់​​ Android Device ទាំង​អស់​ចាំបាច់​ត្រូវ Root ទូរសព្ទ​របស់​ខ្លួន ។ នេះ​ជា​លក្ខណៈ​ពិសេស​មួយ​ពី​ការ Root Android Device។ ​ប៉ុន្តែ​ទំព័រ​នេះ Sabay សូម​បង្ហាញ​ពី​ការ​ដំឡើង​ Khmer Unicode ដោយ​មិន​ចាំ​បាច់​ Root អ្វី​ឡើយ។ ចង់​ដឹង​ទេ គេ​ម៉េច​ទៅ?
ការ​ដំឡើង Khmer Unicode តាម​វិធី​ដោយ​មិន​បាច់ Root នេះ អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​ទូរសព្ទ​នោះ​ប្រើ Android Version ចាប់​ពី Jelly Bean (Verion 4.1) ឡើង​ទៅ ហើយ​ប្រើ​បាន​គ្រប់ Samsung Device ទាំង​អស់ លើក​លែង​តែ Galaxy Note II  ប៉ុណ្ណោះ​ដែល​ត្រូវ​ធ្វើ​តាម​វិធី​ផ្សេង​ទៀត។
ដើម្បី​ដំឡើង​ Khmer Unicode តាម​វិធី​ងាយ​ស្រួល​នេះ អ្នក​ប្រើប្រាស់​ចាំ​បាច់​ដំឡើង File Khmer.apk ទៅ​ក្នុង​ទូរសព្ទ​។ ចុច​ទី​នេះ ដើម្បី​ទាញ​យក។
បន្ទាប់​ពី​ដំឡើង​ File Khmer.apk ហើយ ប្រិយមិត្ត​ត្រូវ​ Restart ទូរសព្ទ បន្ទាប់​មក​សូម​ចូល​ទៅ​កាន់ Settings->Display->Font style បន្ទាប់​មក​ជ្រើស​រើស​ពុម្ព​អក្សរ​ខ្មែរ។
សាក​ល្បង​ចូល​ទៅ​កាន់​គេហទំព័រ​ណា​មួយ ដែល​ប្រើប្រាស់ Khmer Unicode។ ដើម្បី​ឲ្យ​ទូរសព្ទ​ដៃ​របស់​អ្នក​អាច​វាយ​អក្សរ​ខ្មែរ​បាន ប្រិយមិត្ត​ត្រូវ​មាន​កម្មវិធី​ Keyboard មួយ​ចំនួន​ដូច​ជា៖ Phum Keyboard ឬ​ក៏ MultiLing Keyboard។ ប្រិយមិត្ត​អាច​ធ្វើ​ការ​ទាញ​យក​កម្មវិធី​ទាំង​នេះ តាម​រយៈ Google Play Store បាន​ដោយ​មិន​គិត​ថ្លៃ។
Newer Post
Previous
This is the last post.