Breaking News
Loading...

របៀប​ block និង unblock នរ​ណា​​ម្នាក់​លើ​ Facebook

9:00 PM

ជា​ធម្មតា​បណ្ដាញ​សង្គម​ Facebook ​គឺ​ជា​​​ឧបករណ៍​​ ឬ​មធ្យោបាយ​ដែល​មនុស្ស​ជា​ច្រើន​អាច​ទំនាក់​ទំនង​​​គ្នា​បាន​យ៉ាង​ប្រសើរ​​។ តែ​អ្វី​ដែល​ជា​​បញ្ហា​គឺ​ការ​បន្ថែម​ និង​ទទួល​មិត្ត​ដោយ​មិន​ស្គាល់​ពី​​ប្រវត្តិ​ទាល់​​តែ​សោះ! វា​ជា​បញ្ហា​មួយ​ដែល​យើង​ស្មាន​មិន​ដល់​ព្រោះ ​អ្នក​ខ្លះ​ជា​មនុស្ស​ដែល​មិន​ល្អ​នោះ​ទេ​ ជួន​កាល​ពួក​​គេ​បង្ហោះ​រាល់​អ្វីៗ​ដែល​អ្នក​គិត​ថា​ឃើញ​ហើយ​គួរ​ឲ្យ​​​ធុញ​ ទ្រាន់​​និង​មិន​គួរ​ឲ្យ​ឃើញ​សោះ​។ ដូច​នេះ​​ធ្វើ​យ៉ាង​ម៉េច​ទើប​អាច​បិទ​មិន​ឲ្យ​មាន​ទំនាក់​ទំនង​​ជា​មួយ​អ្នក ​ទាំង​នោះ?
ទាក់​ទង​និង​សំនួរ​ខាង​លើ​ មាន​អ្នក​ប្រើ​ Facebook មួយ​ចំនួន​គាត់​ទៅ​ unfriend តែ​វា​​​មិន​មាន​ប្រសិទ្ធ​ភាព​ប៉ុន្មាន​​ទេ ព្រោះ​​​​គេ​​នៅ​អាច​បន្ត​ការ​តាម​ដាន​សកម្ម​ភាព​​​របស់​អ្នក​​​បាន​​នៅ​ឡើយ ​ ដូច​នេះ​ដើម្បី​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ជាង​នេះ​ គឺ​ត្រូវ​ block អ្នក​នោះ​តែ​ម្ដង។​ ការ​ធ្វើ​បែប​នេះ​វា​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ណាស់ ដោយ​ហេតុ​ថា​ពេល​ block រួច​សូម្បី​តែ​ ស្វែង​រក​ឈ្មោះ​​របស់​អ្នក​​​ក៏​ពួក​គេ​​មិន​អាច​រក​ឃើញ​ដែរ ហើយ​វា​បាន​​ធ្វើ​ការ​ unfriend រួច​ជា​ស្រេច​​តែ​ម្ដង​​។

របៀប​​ធ្វើការ​​ Block ៖
ចូល​ទៅ​កាន់​ទំព័រ​ Facebook របស់​អ្នក​​
របៀប​ទី​​១​
  • ​​ចូល​ទៅ​កាន់​ Pravacy settings
  • នៅ​ត្រង់​ពាក្យ Blocked People and Apps យក​ពាក្យ​ Manage Blocking
  • នៅ​​​ Block users ផ្នែក​ខាង​ស្ដាំ​ដៃ​​ត្រង់​ពាក្យ​ Name ធ្វើ​ការ​​​បំពេញ​ឈ្មោះ​នរណា​ម្នាក់​ដែល​អ្នក​ចង់ block រួច​ចុច​ Enter ហើយ​រក​ភិនភាគ​​ម្នាក់​នោះ
  • បន្ទាប់​មក​ចុច​លើ​ពាក្យ​ថា​ block
របៀប​ទី​​​២៖
  • ចូល​ទៅ​កាន់​ profile របស់​អ្នក​នោះ​ ចុច​​សញ្ញា​ settings ខាង​ស្ដាំ​ជាប់​​​ Message
  • យក​ពាក្យ​ Report/Block….
  • Check (ចុច) លើ​ប្រអប់​ខាង​ឆ្វេង​ Block…
  • ចុច​លើ​ពាក្យ​ Continue ជា​ការ​ស្រេច​
របៀប​ unblock មិត្ត
  • ចូល​ទៅ​កាន់​ Pravacy settings
  • ត្រង់​ពាក្យ Blocked People and Apps យក​ពាក្យ​ Manage Blocking
  • នៅ​​​ Block users ផ្នែក​ខាង​ស្ដាំ​ដៃ​​ត្រង់​ពាក្យ​​នៅ​ខាង​ក្រោម​ប្រអប់​ Name​: និង​ Email: អ្នក​នឹង​ឃើញ​ឈ្មោះ​ មិត្ត​ដែល​អ្នក​បាន​ blocked ដូច​នេះ​សូម​ចុច​លើ​ពាក្យ​ Unblock នៅ​ខាង​ក្រោយ​ឈ្មោះ​មិត្ត​អ្នក​
  • ពេល​នេះ​អ្នក​អាច​ទំនាក់​ទំនង​សារ​ជា​ថ្មី​ជា​មួយ​មិត្ត​អ្នក​ហើយ​